សន្តិសុខសង្គម

ចាប់ខ្លួនបានហេីយ​ ឃាតកដែលបាញ់​សម្លាប់ជាងកាត់សក់កាលពី៣ឆ្នាំមុន​ បន្ទាប់ពីរត់គេចខ្លួនទៅថៃ

image


ភ្នំពេញ៖​ ឃាតកដែលបាញ់សម្លាប់ជាងកាត់សក់កាលពី ៣ឆ្នាំមុន ពេលនេះសមត្ថកិច្ចកម្ពុជាសហការ​ជាមួយសមត្ថកិច្ចថៃ ចាប់ខ្លួនបានហើយ​ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ខណៈ​ពេលដែលឃាតករូបនេះ បានរត់ទៅសម្ងំលាក់ខ្លួន​នៅ​ក្នុងទឹកដីថៃតាំងពីឆ្នាំ២០២០។

ឃាតកដែលចាប់ខ្លួនឈ្មោះ លី ថារិយ ភេទប្រុស អាយុ ៣២ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ សុខ ឆន ជាជាងកាត់សក់។

សូមរម្លឹកថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លី ថារិយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ៕