អ្នកនាំពាក្យការបរទេសកម្ពុជា៖ អ្នកនយោបាយនិងរដ្ឋការបរទេសទាំងអស់ត្រូវគោរពធម្មនុញ្ញអង្គការ សហប្រជាជាតិ,គោរពអធិបតេយ្យភាពកម្ពុជា និងចៀសវាងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរ ទេសកម្ពុជា បង្ខំចិត្តត្រូវតែឆ្លើយតបទៅនឹងសេចក្តីថ្លែង ការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ ២០១៩ ដែលនៅ ក្នុងចំណោមបញ្ហាដ៏ទៃផ្សេងទៀត បានទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទ ប្រកាន់ទាំងអស់ប្រឆាំងលោក កឹម សុខា។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់យ៉ាងច្បាស់ថា៖ ចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៨ ដោយផ្អែកលើហេតុ ផលមនុស្សធម៌ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមករស់នៅក្នុងផ្ទះរបស់គាត់ជាមួយគ្រួសារយ៉ាងសុខស្រួល ក្រោមការត្រួត ពិនិត្យរបស់តុលាការ។

ដូចបណ្តាប្រទេសដ៏ទៃទៀតដែលអនុវត្តប្រព័ន្ធច្បាប់ស៊ីវិល(civil law) នីតិវិធីតុលាការកម្ពុជាមិនមានចែងអំពីថេរៈវេលាអតិបរិមា សម្រាប់រឿងក្តីដែលស្ថិតក្រោមការឃ្លាំមើលតាមផ្លូវតុលាការនោះទេ។

ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការបរទេសបានរំលឹកថា ការបរាជ័យក្នុងការប៉ុនប៉ងជំរុញឱ្យមានការផ្លាស់ប្តូររបប តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យ នោះទេ។

រាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ ចំពោះបុគ្គលនិងអង្គភាពទាំងឡាយណាដែលរំលោភរដ្ឋធម្មនុញកម្ពុជា និងច្បាប់ជាធរ មានផ្សេងទៀត សំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋរបស់ខ្លួន។

កម្ពុជាទាមទារឱ្យអ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគោល ការណ៍ប្រព័ន្ធពហុភាគីនិយម និងបទដ្ឋានមូលដ្ឋាននៃទំនាក់ ទំនងអន្តរជាតិ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ គោរពអធិប តេយ្យភាពកម្ពុជា និងចៀសវាងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃ ក្នុងកម្ពុជា ដោយយក លេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជា ធិបតេយ្យ៕ដោយ៖ វង សុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation