ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចិនសង្ឃឹមថានឹងអាចស្វែងរកដំណោះស្រាយក្នុងជម្លោះពាណិជ្ជកម្មជាមួយអាមេរិក

image

លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ជឿជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងអាចស្វែងរកដំណោះស្រាយចំពោះសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមាន ដែលអាចទទួលយកបានទាំងសងខាង។

លោក លី បានថ្លែងនៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងប៉េកាំង ជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដឹកនាំដោយលោក Myron Brilliant អនុប្រធានប្រតិបត្តិ និងជាប្រធានកិច្ចការអន្តរជាតិ នៅសភាពាណិជ្ជកម្ម សហរដ្ឋអាមេរិក និងលោក Carlos Gutierrez អតីតរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក។

លោកលី បានមានប្រសាសន៍ថា យើងចែករំលែកនូវផលប្រយោជន៍រួម ហើយខ្ញុំជឿជាក់ថា យើងមានប្រាជ្ញា ដើម្បីស្វែងរកដំណោះស្រាយបាន។

លោកបានបន្ថែមថា ប្រទេសចិន មាន“ ទីផ្សារដ៏ធំ” ដែល“ ស្វាគមន៍សហគ្រិនអាមេរិក” ហើយគ្រោងនឹងបង្កើតបរិយាកាសអំណោយផលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ៕