មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយមេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី
| ព័ត៌មានជាតិ
SHARE

ថៃ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក រី​ឆាត ប៊ឺ​រ (Richard Burr)​មេបញ្ជាការ​កងទ័ពជើងគោក​អូស្ត្រាលី​កាលពីថ្ងៃទី​១១​ខែកញ្ញា​នេះ​ម្សិលមិញ។​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រុមការងារ​ពី​ក្រុង​បាងកក​ប្រទេស​ថៃ​។​

ប្រភព​ដដែល​បន្តថា​ ក្នុងជំនួបនេះមេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងអូស្ត្រាលីបានបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កងទ័ពជើងគោក​កម្ពុជា ក្នុង​សកម្មភាព​ដែល​បាន​អនុវត្ត​កន្លងមក​។

ជាការ​ឆ្លើយតប​ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងបង្កើនកិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​និង​កងទ័ព​អូស្ត្រាលី​ដែល​តែងតែ​គាំទ្រ ផ្តល់​ការហ្វឹកហ្វឺន និង​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​ ជំនួបនេះបានកើតឡើងខណៈដែលនាយទាហានទាំងពីរ​ងអញ្ជើ​ញ​ចូលរួម​ក្នុង​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ប្រារព្ធ​នៅ​ប្រទេស​ថៃ​៕ដោយ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation