កងទ័ពរុស្ស៊ី ធ្វើសមយុទ្ធ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង នៅអាស៊ីកណ្តាល
| ព័ត៌មានអន្តរជាតិ
SHARE

យោធារុស្ស៊ី បានធ្វើសមយុទ្ធដ៏ធំមួយ ដើម្បីឆ្លើយតបចំពោះការគំរាមកំហែង សន្តិសុខដែលអាចកើតមាន នៅអាស៊ីកណ្តាល។

កាលពីថ្ងៃអង្គារ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់មីស៊ីល ដោយជោគជ័យ ដែលកំពុងធ្វើត្រាប់ តាមយន្តហោះចម្បាំងកាំជ្រួចផ្លោង និងកងនាវាអាកាសយុទ្ធសាស្ត្រ។

លោក Yuri Grekhov មេបញ្ជាការកងកំលាំងការពារអាកាស បាននិយាយ ទៅកាន់អ្នកសារព័ត៌មានថា ឧបករណ៍ដែលមានគុណភាពខ្ពស់របស់យើង ត្រូវបានគេស្គាល់នៅទូទាំងពិភពលោក រួមជាមួយនឹងការបណ្តុះបណ្តាលកម្រិតខ្ពស់ នៃអង្គភាពប្រយុទ្ធរបស់យើង បានជួយកម្ទេចរាល់គោលដៅអាកាស។

សមយុទ្ធយោធា ឆ្នាំ២០១៩នេះ ធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ នៅប្រទេសរុស្ស៊ី និង តាហ្ស៊ីគីស្ថាន ដោយមាន ការចូលរួមពីបុគ្គលិកយោធា ចំនួន១២៨.០០០នាក់ មកពីរុស្ស៊ី ចិន ប៉ាគីស្ថាន កៀហ្ស៊ីស៊ីស្ថាន ឥណ្ឌា កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន និង អ៊ូសបេគីស្ថាន។

ប្រទេសរុស្ស៊ី មានមូលដ្ឋានយោធា នៅតាហ្ស៊ីគីស្ថាន ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន និង មូលដ្ឋានអាកាសមួយ នៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation