សម្តេចតេជោ ហ៊ុន សែន សូមជូនពរដល់ពលរដ្ឋខ្មែរធ្វើដំណើរវិលត្រឡប់មកគេហដ្ឋាន និងកន្លែងធ្វើការវិញប្រកបដោយសុវត្ថិភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅរសៀលម៉ោង១និង១៨នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការរបស់សម្តេច សូមជូនពរដល់បងប្អូននិងក្មួយៗធ្វើដំណើរវិលត្រឡប់មកគេហដ្ឋាន និងកន្លែងធ្វើការវិញប្រកបដោយសុវត្ថិភាព និងសូមបើកបរគោរពច្បាប់និងយោគយល់អោយគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? បុណ្យភ្ជុំបិណ្ឌបានកន្លងផុតទៅហើយ ហើយបងប្អូនក៏បានជួបជុំក្រុមគ្រួសារទៅវត្តធ្វើបុណ្យរួមគ្នាប្រកបដោយក្តីសប្បាយរីករាយ និងជ្រះថ្លាក្នុងចិត្តគ្រប់ៗគ្នា។ 

  សម្តេចបន្តថា៖ ដូចរាល់ឆ្នាំ គឺបងប្អូនធ្វើដំណើរទៅកាន់ស្រុកកំណើតជិតឆ្ងាយកាន់តែស្រួលជាងមុន ដោយសារយើងមានផ្លូវថ្នល់តូចធំល្អៗកាន់តែច្រើនជាងមុន ហើយមធ្យោបាយធ្វើដំណើរក៏សម្បូរច្រេីនជាងមុន​ រួមទាំងសេវាឡានក្រុងដឹកជញ្ជូនបងប្អូនកូនក្មួយដោយឥតគិតថ្លៃទៀតផង។ ស្របពេលជាមួយគ្នានេះដែរ គឺប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងកូនក្មួយក៏កាន់តែល្អប្រសើរជាងមុន ដែលអាចអោយបងប្អូនធ្វើដំណើរកំសាន្តជិតឆ្ងាយកាន់តែងាយស្រួល។​ ទាំងអស់នេះគឺដោយសារសន្តិភាព។ 

  សម្តេចមានប្រសាសន៍លើកឡើងថា៖ ពេលនេះបុណ្យភ្ជុំក៏បានចប់ហើយដែរ សូមបងប្អូននិងក្មួយៗធ្វើដំណើរវិលត្រឡប់មកគេហដ្ឋាន និងកន្លែងធ្វើការវិញប្រកបដោយសុវត្ថិភាព។ សូមបើកបរគោរពច្បាប់និងយោគយល់អោយគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

 សម្តេចតេជោ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជួបតែសេចក្តីសុខ​ និងចម្រុងចម្រើនគ្រប់ក្រុមគ្រួសារកុំបីខាន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation