ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលីនិងហូឡង់ប្ដេជ្ញានាំអ្នកទទួលខុសត្រូវក្នុងករណីបាញ់ទម្លាក់យន្តហោះ MH17 មកកាត់ទោស

image

ប្រទេសអូស្រ្តាលីនិងហូឡង់បានប្រកាសនៅថ្ងៃពុធនេះថាពួកគេនឹងបន្តស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីដើម្បីយកមកកាត់ទោសទោះជាត្រូវចំណាយពេលច្រើនឆ្នាំក៏ដោយ។

យន្តហោះដឹកអ្នកដំណើរ MH17 ត្រូវបានគេបាញ់ទម្លាក់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ពេលកំពុងហោះហើរពីលើដែនដីដែលគ្រប់គ្រងដោយក្រុមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ីក្នុងភាគខាងកើតប្រទេសអ៊ុយក្រែននៅតាមផ្លូវហោះហើរចេញប្រទេសហូឡង់ឆ្ពោះទៅប្រទេសម៉ាឡេស៊ីដោយបានសម្លាប់អ្នកជិះនៅលើនោះទាំង២៩៨នាក់។

ភាគច្រើននៃអ្នកដំណើរនៅលើយន្តហោះនោះគឺជាជនជាតិហូឡង់ប៉ុន្តែក៏មានជនជាតិអូស្ត្រាលីរាប់សិបនាក់ផងដែរដែលបានបាត់បង់ជីវិត។

ក្រុមស៊ើបអង្កេតអន្តរជាតិដែលដឹកនាំដោយប្រទេសហូឡង់បានចោទប្រកាន់ជនជាតិរុស្ស៊ី៣នាក់និងអ៊ុយក្រែនម្នាក់កាលពីខែមិថុនាពីបទមនុស្សពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរនោះប៉ុន្តែទោះជាយ៉ាងណាជនជាប់ចោទទាំង៤នាក់នោះទំនងជានឹងត្រូវបានកាត់ទោសកំបាំងមុខ។

ខណៈដែលរឿងក្ដីបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ MH17 កំពុងបន្តទៅមុខដោយស្មុគស្មាញនោះ នាយករដ្ឋមន្ត្រីហូឡង់បាននិយាយថានឹងមានការផ្អាកដំណើរការរឿងក្ដីនេះឡើយ៕