ប្រទេសស៊ីមបាវ៉េ កំពុងតស៊ូ ជាមួយនឹងអតិផរណាខ្ពស់ កប់ពពក
| ព័ត៌មានអន្តរជាតិ
SHARE

តាមសារព័ត៌មានAP អតិផរណា កំពុងផ្លាស់ប្តូរតម្លៃយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសហ្សីមបាវេ ដែលធ្វើឲ្យប្រទេសមួយនេះ កំពុងតស៊ូជាមួយនឹងអតិផរណាខ្ពស់ កប់ពពក

ឥលូវនេះ ហ្ស៊ីមបាវេ មានអតិផរណាខ្ពស់បំផុត លំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីវេណេស៊ុយអេឡា។ នេះបើយោងតាមតួលេខ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

សេដ្ឋកិច្ចប្រទេសនេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ អស់រយៈពេលជាងមួយឆ្នាំមកហើយ ខណៈដែលក្តីសង្ឃឹម បានថមថយថាអ្នកស្នងតំណែង របស់លោក មូហ្គាបេ និងជាអតីតអនុប្រធានាធិបតី គឺលោក Emmerson Mnangagwa នឹងបំពេញតាមការសន្យា នៃភាពរុងរឿង។

សេដ្ឋកិច្ច នៅហ្សីមបាវេកំពុងផ្លាស់ប្តូរលឿនយ៉ាងលឿន នៅក្នុងរយៈពេលមួយទសវត្សរ៍នេះ។ កាលពីឆ្នាំ ២០០៩ រូបិយប័ណ្ណរបស់ប្រទេសនេះ បានដួលរលំ ក្រោមទម្ងន់ នៃអតិផរណា។

អាជីវកម្មភាគច្រើន នាំចូលផលិតផល ពីបរទេស ដោយសារតែការដួលរលំ នៃឧស្សាហកម្មក្នុងស្រុក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation