ឯកឧត្តមត្រាំ អីវតឹក ផ្តល់រង្វាន់លើកទឹកចិត្តសិស្សប្រឡង ជាប់បាក់ឌុប ៣៧៦នាក់ មកពីស្រុកទឹកផុសនិងស្រុកកំពង់លែង
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង ៖ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មកពីស្រុកទឹកផុស និង ស្រុកកំពង់លែងចំនួន ៣៧៦នាក់ ទទួលបានរង្វាន់លើកទឹកចិត្តនិងដំបូន្មានមួយចំនួនពី ឯកឧត្តមត្រាំ អីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរ គមនាគមន៍ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុសនិងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ឯកត្រាំ អីវតឹក បានលើកទឹកចិត្តឱ្យសិ ស្សានុសិស្ស បន្តនូវការប្រឹងប្រែងសិក្សា ដើម្បីទទួលបានជោគជ័យ និងការរីក ចម្រើនរបស់ខ្លួន និង បន្តដំណើរឆ្ពោះទៅមុខទៀត គឺទៅកាន់ថ្នាក់ឧត្តមសិក្សា ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាបាននូវការកសាងអនាគតមួយភ្លឺ ស្វាងសម្រាប់ខ្លួនឯង ក៏ដូចជាប្រទេស ជាតិផងដែរ។

ឯកឧត្តមត្រាំ អីវតឹកបានប្រកាសផ្ដល់អា ហារូបករណ៍រយៈពេល៤ឆ្នាំ ដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកទឹកផុស និង ស្រុកកំពង់លែងចំនួន២០នាក់ ដើម្បីទៅសិក្សានៅវិទ្យាស្ថានជាតិនីបទិក (NIPTICT) លើជំនាញបរិញ្ញាបត្រទូរគមនាគមន៍ និងបណ្ដាញកុំព្យូទ័រ បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ និង បរិញ្ញាបត្រពាណិជ្ជកម្មអេឡិកត្រូនិកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភសិស្សនិ ទ្ទេសB ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបានទូរសព្ទ័ដៃ១គ្រឿង ថវិកាចំនួន៤០ម៉ឺនរៀល មួកការពារសុវត្ថិភាព១និងសៀវភៅ ច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១ក្បាល , សិស្សនិទ្ទេសC ចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបានទូរសព្ទ័ដៃ១គ្រឿង ថវិកាចំនួន ២០ម៉ឺនរៀល មួកការពារសុវត្ថិភាព១ និង សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១ ក្បាល , សិស្សនិទ្ទេសD ចំនួន៧២នាក់ ក្នុងម្នាក់ៗទទួលបានទូរសព្ទ័ដៃ១គ្រឿង ថវិកាចំនួន១០ម៉ឺនរៀល និង សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១ក្បាល និង សិស្សនិទ្ទេសE ចំនួន២៧៩នាក់ ក្នុងម្នាក់ ៗទទួលបានថវិកាចំនួន៨ម៉ឺនរៀល និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១ក្បាលផងដែរ៕ដោយ៖ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation