សម្តេចតេជោ មានប្រសាសន៍ថា បើប្រទេសជាតិគ្មានសុខសន្តិភាព និងការអភិវឌ្ឍនោះទេ សាសនាទាំងអស់ សុទ្ធតែរងផលប៉ះពាល់
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី១២ ខែតុលានេះ ក្នុងឱកាស​អញ្ជើញពិសារអាហារសាមគ្គី ជាមួយគ្រីស្ទបរិស័ទ ជាង ៣០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ, បានមានប្រសាសន៍ថា នៅពេលដែលរាជរដ្ឋាភិបាល ដឹកនាំប្រទេស មានសុខសន្តិភាព និងការអភិវឌ្ឍ ពិតជាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់​សាសនា។ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើប្រទេសជាតិ គ្មានសុខសន្តិភាព និងការអភិវឌ្ឍនោះ សាសនាទាំងអស់ នឹងទទួលរងនូវផលប៉ះពាល់។

  យ៉ាងណាក៏ដោយ សម្តេចបានលើកឡើងផងដែរ ពីផលប្រយោជន៍ ដែលរាជរដ្ឋាភិបាល ទទួលបានពី​សាសនាមកវិញផងដែរ។ សម្តេច បានលើកឡើងថា គ្រប់សាសនាទាំងអស់ គឺតែងផ្ដល់នូវការទូន្មានអប់រំ ឲ្យមនុស្សប្រព្រឹត្តនូវអំពើល្អ បើរាជរដ្ឋាភិបាល ចេះទទួលយក និងធ្វើសុខដុមនីយកម្ម បំពេញឲ្យគ្នា អំពីតួនាទីសាសនា ដែលអប់រំមនុស្សអោយប្រព្រឹត្តអំពើល្អ ដូច្នេះច្បាស់ណាថា ការគោរពច្បាប់ ការមិនប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ពិតជានឹងផ្ដល់ឲ្យរដ្ឋ នូវការគ្រប់គ្រងសង្គមមួយ ដែលជាសង្គម ប្រកបដោយភាពសុខសាន្ត។ ត្រង់ចំណុចនេះ បានបង្ហាញថា ទំនាក់ទំនងរដ្ឋជាមួយនឹងសាសនា គឺបំពេញឲ្យគ្នាទៅវិញទៅមក។ ​

  ក្នុងឱកាសនោះ សម្តេចតេជោ បានអំពាវនាវ ឲ្យគ្រិស្ទបរិស័ទទាំងអស់ រួមគ្នាដើម្បីការពារសន្តិភាព សណ្ដាប់ធ្នាប់សង្គម ព្រោះចំណុចនេះ មានសារៈសំខាន់​ ប្រសិនបើ​មិនអាចរក្សាបាន នូវសុខសន្តិភាពនោះទេ កុំនិយាយទៅដល់ការរីកចម្រើន​។ ​​ភ្ជាប់ជាមួយគ្នានោះ សម្តេចក៏អំពាវនាវ ឲ្យគ្រិស្ទបរិស័ទ ចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព​, អំពាវនាវ ឲ្យគោរពច្បាប់ចរាចរណ៍ ​តាមពាក្យស្លោកថា ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍។

  ការអំពាវនាវមួយទៀត ដែលជាចំណុចសំខាន់ដែរនោះ គឺ​ឲ្យគ្រិស្ទបរិស័ទ ធ្វើសុខដុមណីយកម្មផ្ទៃក្នុង សាសនាខ្លួនឯង ​ហើយក៏ត្រូវឲ្យមាន ការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ព្រោះ​​បើចង់ឲ្យសាសនារឹងមាំ ចង់ឲ្យសាសនា មានការរីកចម្រើនជាបន្តទៀត ត្រូវយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation