សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រៀមបញ្ជូននិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ៩៤រូប ទៅសិក្សានៅប្រទេសបារាំងក្នុងពេលឆាប់ៗ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) បានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅសាធារណរដ្ឋបារាំងក្នុងឆ្នាំ២០១៩។

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាព ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃស.វ.ស និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។


ជាមួយគ្នានោះ ក៏មាននូវវត្តមានអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោក-លោកស្រីជាថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការ និងបុគ្គលិកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានប្រសាសន៍ថា ចាប់ពីឆ្នាំ១៩៩៦មក តាមរយៈកិច្ចសហប្រតិបត្តិការជាយូរលង់ ជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ស.វ.ស បានបញ្ជូននិស្សិតចុះកម្មសិក្សាតាមមន្ទីរពេទ្យនៅប្រទេសបារាំង ចំនួនពី៣០ ទៅ៤០ នាក់ ក្នុងមួយឆ្នាំៗ។

ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៧ មាននិស្សិតវេជ្ជសាស្រ្តស.វ.ស (ផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស) សរុបចំនួន ៦៨៦ នាក់ហើយ បានបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។ ក្នុងឆ្នាំ២០១៨កន្លងទៅ និស្សិតស.វ.ស ចំនួន ៥០ នាក់ (ក្នុងនោះមាននិស្សិតស្រី ១៩ នាក់) បានទទួលអាហារូបករណ៍បន្តការសិក្សា នៅប្រទេសបារាំង។

ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងនូវយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិ- បាលបារាំង ដែលបាន និងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបានផ្តល់អនុសាសន៍មួយចំនួយដល់នស្សិតត្រៀមទាំងអស់ អោយខិតខំប្រឹងប្រែងសិក្សាឲ្យមានចំណេះពិតប្រាកដ ដើម្បីជួយលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា អោយកាន់តែប្រសើរឡើង ដោយមិនត្រូវរៀនឲ្យចប់ឆ្នាំនោះទេ ។ ឯកឧត្ដមបន្តថា ក្នុងសម័យដែលដឹកនាំដោយសម្តេចជោ ហ៊ុន សែន ប្រទេសកម្ពុជាបានសន្តិភាព ពេញលេញ មានការអភិវឌ្ឍគ្រប់វិស័យ ហើយអ្នករៀនក្នុងសម័យនេះ មានឱកាសគ្រាប់គ្រាន់ សំបូរការងារធ្វើក្រោយបញ្ចប់ការសិក្សារបស់ខ្លួន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation