ព័ត៌មានអន្តរជាតិ

កាកសំណល់ ដែលបន្សល់ទុក ដោយព្យុះទីហ្វុងហាជីប៊ី កំពុងបង្កបញ្ហាដល់ប្រទេសជប៉ុន

image

កាកសំណល់ក្រោយព្យុះទីហ្វុង កំពុងបង្កបញ្ហាដល់ប្រទេសជប៉ុន បន្ទាប់ពីព្យុះនេះបោកបក់ កាលពីសប្តាហ៍មុន និងបានបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងទីក្រុងណាហ្គាណូ ដែលជាតំបន់មួយរងគ្រោះខ្លាំងជាងគេ ក្នុងអំឡុងពេលមានគ្រោះថ្នាក់ធម្មជាតិនោះ។ នៅទីនោះ អាជ្ញាធរបានបើកទីទាំងចាក់សំរាមឡើងវិញ ដើម្បីជាដំណោះស្រាយ ខណៈដែលបញ្ហាសំរាមកំពុងកកកុញ នៅតំបន់មួយចំនួន ក្នុងប្រទេសជប៉ុន។

កម្មករ នៅកន្លែងចាក់សំរាម ស្ថិតនៅភាគឥសាន និយាយថា ជារៀងរាល់ថ្ងៃមានរថយន្ត១.០០០គ្រឿង ដែលយកសំរាមមកចាក់នៅតំបន់នេះ បន្ទាប់ពីអាជ្ញាធរ បើកឲ្យដំណើរការឡើងវិញ។

ទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុង នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត គឺនៅណាហ្គាណូ ដែលពេលនេះ មិនបានស្រកវិញទេ បន្ទាប់ពីបានជន់លិចទីក្រុងអស់រយៈពេល៣ថ្ងៃ។ បញ្ហានេះ កំពុងបង្កគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋ ។

ឥទ្ឋិពលព្យុះនេះ បានបណ្តាលឱ្យផ្ទះពលរដ្ឋ ជាង៥.០០០ខ្នង រងការខូចខាត នៅក្នុងទីក្រុងណាហ្គាណូ។ ព្យុះនេះ បានបង្កបញ្ហារយៈពេលវែង សម្រាប់អាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយកាកសំណល់៕