អភិបាលខេត្តរតនគិរី៖ ក្បាលដីដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដដែលធានាដោយរដ្ឋនិងការពារដោយច្បាប់
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នៅរសៀលថ្ងៃទី២២ ខែតុលាឆ្នាំ២០១៨ ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត​រតនគិរីបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីក្បាលដីចំនួន១,៤១០ក្បាលដី ជូនប្រជាពលរដ្ឋចំនួន១,០៤១គ្រួសារស្មើនឹង៣ភូមិនៅសង្កាត់កាចាញ ក្រុងបានលុង។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងការកោតសរសើរ   ចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់  ដែលខិតខំសម្រេចកិច្ចការនេះដោយការទទួលខុសត្រូវ និងតម្លាភាព។ឯកឧត្ដមអភិបាល​ខេត្ត បានគូសបញ្ជាក់ថា ក្បាលដីដែលបងប្អូន     បានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លីនិងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និង​ការពារដោយច្បាប់ ហើយក៏ជាលក្ខណ្ឌសំខាន់ សម្រាប់ការប្រើប្រាស់បណ្ណនេះ យកទៅធ្វើដើមទុនមកប្រើប្រាស់សម្រាប់អាជីវកម្មផ្សេងៗ ក្នុងការ​កែ​លម្អជីវភាពរស់នៅ។ដូច្នេះការចុះបញ្ជី គឺជាការពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែល​នឹងជម្រុញការប្រើប្រាស់ដីធ្លីឲ្យអស់សក្ដានុពលហើយកត្តានេះពិតជាបានបញ្ចប់​ជម្លោះនិងវិវាទដីធ្លី ជាពិសេស ការកាត់បន្ថយភាពក្រីក្រ     ដែលជាគោលនយោបាយ​ជម្រុញ​ការ​ចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល ។

ឯកឧត្ដមបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិ     ដែលបងប្អូន​ទទួល​បាននៅថ្ងៃនេះ គឺជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឲ្យទ្រព្យរបស់បងប្អូន ជា​ឯកសារតំណាងឲ្យសិទ្ធិ នៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិករ លើដីធ្លីរបស់ខ្លួន ក្នុងការ​ប្រើ​ប្រាស់និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរ​ទៅ​ឲ្យកូនចៅ។   អាស្រ័យហេតុនេះ សូមបងប្អូនរក្សាប័ណ្ណនេះ ឲ្យបានល្អប្រសើរ ជៀសវាង​ការ​ធ្លាក់​ទៅដល់ដៃរបស់ជនទុច្ចរឹត ហើយយកទៅប្រើប្រាស់ក្នុងអំពើអាក្រក់ និងអំពើ​ផ្សេងៗ​ទៀត  នាំឲ្យមានការលំបាកដល់បងប្អូនដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់ ។

ទាក់ទងនឹងសភាពការណ៍នយោបាយនាពេលបច្ចុប្បន្នរបស់ប្រទេសជាតិឯកឧត្តមអភិបាលខេត្ត ក៏បានស្នើអោយអាជ្ញាធរដែនដីទាំងអស់ ត្រូវបន្តធានាឲ្យបាននូវសុខសន្តិសុខនិងស្ថិរភាព ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបន្តទប់ស្កាត់នូវផែនការទុច្ចរិក នៃការវិលត្រលប់របស់ ទណ្ឌិត សម រង្ស៊ី នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩  និងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សេរី    ត្រឹមត្រូវ និងយុត្តិធម៌។ ឯកឧត្តមបានបញ្ជាក់ថា រាល់វិធានការបង្ការទប់ស្កាត់និងបំផ្លាញចោលនូវផែនការទុច្ចរិករបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក គឺសំដៅរក្សាបាននូវសុខសន្តិភាព    ស្ថិរភាព ភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍប្រទេសជាតិសម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិនិងប្រជាជនកម្ពុជា៕ដោយ៖ប៉េស សារី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation