ក្រសួងធំចំនួនបីដាក់ចេញវិធានក្តៅទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានតាមគេហទំព័រនិងតាមបណ្តាញសង្គមនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ,ក្រសួងព័ត៌មាន ,ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញប្រកាស អន្តរក្រសួង ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រនិងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើការតាមប្រពន្ធ័អ៊ីនធឺណេត នៅក្នុងប្រទេសកម្ពុជា។


យោងតាមប្រការ ១នៃប្រកាសអន្តរក្រសួង ចុះហត្ថលេខាដោយ សម្តេចក្រឡាហោមសខេង ឯ.ឧ ខៀវ កញ្ញារិទ្ធនិង ឯ.ឧ ត្រាំ អ៊ីវតឹក កាលពីថ្ងៃទី២៨ឧសភា ដែលCNCទើបទទួលបាននាថ្ងៃនេះ បានបញ្ជាក់ថា ប្រកាសអន្តរក្រសួងនេះមាន គោលបំណង គ្រប់គ្រងការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មាន ឫសារជាអក្សរ សំឡេង រូបភាព វីដេអូ ឫតាមទម្រង់ផ្សេងៗទៀត តាមគេហរទំព័រ និងបណ្តាញសង្គមនៅកម្ពុជា ស្របតាមអនុក្រឹត្តស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាននិងច្បាប់ស្តីពី របប សារព័ត៌មាន។


តាមរយៈប្រកាសអន្តរក្រសួងនេះ គឺមិនត្រឹមតែគ្រប់គ្រងការផ្សព្វផ្សាយតាមគេហរទំព័រ និងបណ្តាញសង្គមប៉ុណ្ណោះទេ តែក្រសួង ពាក់ពន្ធ័មាននាទីប្រឆាំងទប់ស្កាត់ រាល់ការផ្សព្វផ្សាយណាដែលមានចេតនាបង្កជាចលាចលបណ្តាលឱ្យអន្តរាយដល់វិស័យ ការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់សាធារណៈ ការរើសអើងនិងវប្បធម៌ ប្រពៃជាតិជាដើម។

ហើយក្រសួងទាំងបី បានចាត់តាំងអង្គភាពជំនាញ ដើម្បីធ្វើប្រតិបត្តិការនេះ ដែលក្នុងនោះមាន អគ្គស្នងការ នគរបាលជាតិនៃក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation