អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំ រៀបចំសមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញសម្រាប់អាណត្តិទី៤ លើកទី១
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មានរៀបចំកិច្ចប្រជុំលើកទី១ នៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ ក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជារាជធានីភ្នំពេញ-កម្ពុជា ជាមួយនិងវត្តមានចូលរួមរបស់សមាជិកជ្រើសតាំង សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១។

បើតាមមន្រ្តីសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សារៀបចំសមាជិកការិយាល័យប្រតិបត្តិ អនុប្រធាន ហិរញ្ញិក លេខាធិការ និងសមាជិកនៃផ្នែកទាំង៤ ដូចជា៖ ១.ប្រភេទពាណិជ្ជកម្ម ២.ប្រភេទឧស្សាហកម្ម ៣.ប្រភេទសេវាកម្ម និង វិជ្ជាជីវៈសេរី និង៤.ប្រភេទកសិកម្ម។

គួរបញ្ជាក់ថា កិច្ចប្រជុំរៀបចំសមាជិកនេះ បានបញ្ចប់ក្រោមកិច្ចពិភាក្សាយ៉ាងផុសផុល និងស្និទ្ធស្នាល គួរជាទីមោទន ហើយការរៀបចំសមាភាពសភាពាណិជ្ជកម្ម អាណត្តិទី៤ លើកទី១ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោត និងរាប់សំឡេងឆ្នោត ដែលបានធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ កម្ពុជា សម្រាប់អាណត្តិទី៤ លើកទី១ ដោយសំឡេងគាំទ្រ ៣៥ លើ៣៦ ដែលជាសំឡេងគាំទ្រដ៏លើសលុបពីសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម៕ដោយ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation