អភិបាលខេត្តកំពតបដិសេដសំណើរសុំចេញប័ណ្ណកម្មសិទ្ធដីធ្លីលើចំណីព្រែករបស់ពលរដ្ឋ ១៣ គ្រួសារ
| ព័ត៌មានជាតិ
SHARE

កំពត៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែ តុលា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត កំពត បានទទួលជួបជាមួយ ប្រជាពលរដ្ឋចំនួន១៣ គ្រួសារ ស្នើសុំចេញប័ណ្ណកម្មសិទ្ធដីធ្លីរបស់ពួកគាត់ ដែលជាប់នឹងចំណីព្រែក ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ បាន សំណូមពរឲ្យប្រជាពលរដ្ឋមានការយោគយល់ថា រដ្ឋបាលខេត្ត មិនអាចអនុញ្ញាតចេញប័ណ្ណកម្មសិទ្ធ ជូនបងប្អូនលើដីចំណីព្រែកបានទេ ។

ជាចុងក្រោយ ប្រជាពលរដ្ឋបានឯកភាពតាមការសម្របសម្រួល របស់ អភិបាលខេត្តកំពត ក្នុងការសាងសង់ផ្លូវទំហំ១២ម៉ែត្រ នៅតាមបណ្តោយមាត់ព្រែកស្របតាមគម្រោងអភិវឌ្ឍន៍របស់ខេត្ត បន្ទាប់មកនឹងចេញប័ណ្ណកម្មសិទ្ធលើដី ដែលនៅសល់ ជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរឲ្យប្រជាពលរដ្ឋមាន ការស្ងប់ចិត្ត រដ្ឋបាលខេត្ត នឹងដាក់កម្មវិធីចុះពីនិត្យទីតាំងជាក់ស្តែង ក្នុងពេលឆាប់ៗខាងមុខនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation