ព័ត៌មានអន្តរជាតិ

ក្រុមអាយស៊ីស តែងតាំងមេដឹកនាំថ្មី ខណៈដែលគេបញ្ជាក់ពីការស្លាប់ របស់លោកបាកដាឌី (Baghdadi)

image

ក្រុមរដ្ឋអ៊ីស្លាម ប្រកាសមេដឹកនាំថ្មី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីខ្លួនបានបញ្ជាក់ពីការស្លាប់ របស់មេដឹកនាំអាប៊ូបាក់អាល់បាកដាឌី នៅក្នុងការវាយឆ្មក់ ពីសំណាក់សហរដ្ឋអាមេរិក នៅប្រទេសស៊ីរី។

អ្នកស្នងតំណែងថ្មីនេះ ឈ្មោះអាប៊ូហ៊ីមហ៊ីម អាល់ហាហ្សាមអាល់ឃ្រាស៊ីស៊ី ជាត្រកូលដូចអាល់បាកដាឌី។ អ្នកស្នងតំណែងនេះ នឹងទៅកាន់កុលសម្ព័ន្ធឃ្វីដ របស់ព្យាការីមហាម៉ាត់។

យ៉ាងណាក៏ដោយ គេមិនបានផ្តល់ព័ត៌មានលំអិតណាមួយ អំពីអាល់ឃ្រារ៉ាស៊ី ហើយគេមិនទាន់ដឹងច្បាស់ថា ឈ្មោះនោះជានរណាឲ្យពិតប្រាកដនោះ នៅឡើយទេ។ ក្រុមនេះ ជាធម្មតាកំណត់មេដឹកនាំរបស់ពួកគេ ដោយប្រើនឹមដឺហ្គីរេដែលសំដៅទៅលើទំនាក់ទំនង និងវណ្ណៈកុលសម្ព័ន្ធ។ ឈ្មោះទាំងនោះច្រើនតែមានការផ្លាស់ប្តូរ។

មានការបញ្ជាក់ថា លោក អាប៊ូហាសាន់ អាល់មូហាប់ ដែលជាជំនួយការដ៏ជិតស្និទ្ធ របស់អាល់បាកដាឌី និងជាអ្នកនាំពាក្យរបស់ក្រុមនេះ បានទទួលមរណភាព។ លោកត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការរួមគ្នា របស់សហរដ្ឋអាមេរិក ជាមួយកងកំលាំងឃឺដ នៅចារ៉ាប៊ុលនៅភាគខាងជើង ប្រទេសស៊ីរី នាប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកអាល់បាកដាឌីបានបំផ្ទុះខ្លួនឯងឲ្យស្លាប់ ក្នុងអំឡុងការវាយឆ្មក់របស់អាមេរិក នៅក្នុងខេត្តអ៊ីដលីប ភាគពាយព្យប្រទេសស៊ីរី៕