ថៃរឹតបន្តឹងសន្តិសុខនៅមុនពេលមកដល់នៃកិច្ចប្រជុំកំពូលអាស៊ាន
| ព័ត៌មានអន្តរជាតិ
SHARE

នៅថ្ងៃសុក្រនេះ ប្រទេសថៃបានរឹតបន្តឹងសន្តិសុខនៅជុំវិញទីតាំងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ខណៈដែលក្រុមមេដឹកនាំមកពីតំបន់អាស៊ីអាគ្នេយ៍និងបណ្តាប្រទេសក្នុងតំបន់ដទៃទៀតគ្រោងនឹងចូលរួមកិច្ចប្រជុំនោះចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា។

ផ្លូវជាច្រើនកន្លែងនៅជុំវិញទីតាំងកិច្ចប្រជុំកំពូលនោះដែលស្ថិតនៅភាគកណ្តាលខេត្តណុនថាបុរី (Nonthaburi) ត្រូវបានបិទតាំងពីថ្ងៃព្រហស្បតិ៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់, កងកម្លាំងសន្តិសុខប្រហែល១ម៉ឺន៧ពាន់នាក់នឹងត្រូវបានគេដាក់ពង្រាយដើម្បីការពារសុវត្ថិភាពនៅឯកិច្ចប្រជុំ។

នាយករដ្ឋមន្ត្រីចិនលោក លី គេជាង (Li Keqiang) ក៏នឹងចូលរួមកិច្ចប្រជុំកំពូលនោះផងដែរ ខណៈដែលអាមេរិកមិនទាន់ប្រកាសពីតំណាងណាមួយដែលមានឋានៈខ្ពស់ជាងឧបការីរដ្ឋមន្ត្រីការបរទេសលោក ដេវីត ស្ទីលវេល (Davir Stilwell) នៅឡើយទេ។

គួរបញ្ជាក់ថា បញ្ហាជាច្រើនដែលអាចនឹងក្លាយជារបៀបវារៈកំពូលនៅក្នុងកិច្ចប្រជុំនោះរួមមានការប្រឈមមុខដាក់គ្នារវាងចិននិងប្រទេសជាច្រើនទៀតក្នុងតំបន់ជុំវិញបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងព្រមទាំងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាដែលបណ្តាលឲ្យពលរដ្ឋមូស្លីមរ៉ូហ៊ីងយ៉ាជាង៧០ម៉ឺននាក់រត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែសកាលពីឆ្នាំ២០១៧៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation