ចិនរិះគន់អាមេរិកដែលដើរបន្ទោសគេឯងពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង
| ព័ត៌មានអន្តរជាតិ
SHARE

ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិក ដែលកំពុងដើរបន្ទោសគេឯង ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang ថ្លែងនៅក្នុងសន្និសីទកាសែតទៀងទាត់មួយ នៅទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិក កំពុងដើរបន្ទោសគេឯង ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។

លោក Geng បានសាទរចំពោះសេចក្តីថ្លែងការណ៍មួយ ពីកិច្ចប្រជុំកំពូល នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន នៅប្រទេសថៃ កាលពីថ្ងៃចន្ទដោយទទួលស្គាល់ ពីសារៈសំខាន់ ក្នុងតំបន់របស់ចិន ដែលនេះជាការឆ្លើយតប ដ៏មានឥទ្ធិពល ចំពោះការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក។

មេដឹកនាំអាស៊ីអាគ្នេយ៍៧ រូបបានរំលងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក នៅឯកិច្ចប្រជុំកំពូលនៅប្រទេសថៃ បន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំ ខកខានមិនបានចូលរួម ដោយលោកជាប់តែងតាំង លោក រ៉ូប៊ឺត អូប៊ីរិន ជាទីប្រឹក្សាសន្តិសុខជាតិថ្មីរបស់លោក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation