ព័ត៌មានជាតិ

សម្តេចតេជោ នឹងអញ្ជើញបើកកិច្ចប្រជុំកំពូល អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១វិច្ឆិកាឆ្នាំ២០១៩ ខាងមុខនេះ

image

រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ 

យោងតាមកម្មវិធីដែលទទួលពីទីស្តីការគណរដ្ឋមន្ត្រី បានឱ្យដឹងថា កម្មវិធីបើកកិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៨ និង៣០នាទីព្រឹក នៅវិមានសន្តិភាព។

ដោយឡែកពេលល្ងាច នៅវិមានសន្តិភាពដដែលនេះពោលគឺ ចាប់ពីម៉ោង៤ ដល់ម៉ោង ៥និង៣០នាទី កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា នឹងមានរៀបចំកិច្ចសន្ទនាមួយ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មាននិងការអប់រំ ក្នុងការ កសាងជាតិនិងសន្តិភាព ( Role of Media and Education in Nation Building and Peace)។

ដោយឡែកនៅពេលយប់ ចាប់ពីម៉ោង ៦និង៣០នាទី  ពិធីជប់លៀងផ្លូវការជូនគណៈប្រតិភូអន្តរជាតិ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ៕