ទូតស្វីសអបអរសាទរចំពោះការវិឌ្ឍរបស់កម្ពុជាជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ
| ព័ត៌មានជាតិ
SHARE

នារសៀលថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ លោកជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

លោកជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជាបានសម្តែងការអបអរ សាទរចំពោះការវិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេលចុងក្រោយនេះជាពិសេសគឺការកាត់បន្ថយភាព ក្រីក្រនេះតែម្តង ហើយរដ្ឋាភិបាលស្វីសនៅបន្តជួយជានិច្ចក្នុងការកែទម្រង់វិមជ្ឈការនិងវិសហ មជ្ឈការ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវ Helene Budliger Artieda ក្នុងនាមអ្នកស្រីបំពេញបេសកម្មមួយនៅប្រទេសកម្ពុជាអ្នកស្រី សូមថ្លែងនូវការកោតសរសើរនិងអបអរសាទរចំពោះការរីកចំរើននៅប្រទេសកម្ពុជា ហើយក្នុង អំឡុងបេសកម្មរបស់អ្នកស្រីនៅកម្ពុជានេះអ្នកស្រីនឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងទ្វេភាគី រវាងប្រទេសស្វីសនិងកម្ពុជាកាន់តែរីកចំរើនបន្ថែមទៀត។

លោកជំទាវបានលើកឡើងទៀតថា រដ្ឋាភិបាលស្វីសនឹងបន្តជួយដល់រដ្ឋាភិបាលកម្ពុជាជា និច្ចពេលដែលរដ្ឋាភិបាលមានតម្រូវការអ្វីណាមួយដែលស្វីសអាចជួយបាន ហើយស្វីសក៏នឹង បន្តជួយគាំទ្រជានិច្ចចំពោះបញ្ហាបច្ចេកទេសណាមួយ សម្រាប់កំណែទម្រង់ថ្នាក់ក្រោមជាតិ។ ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេងក៏បានថ្លែងអំណរអគុណចំពោះរដ្ឋាភិបាល ស្វីស ដែលបានជួយដល់កម្ពុជានាពេលកន្លងមក ហើយក៏ស្វាគមន៍ជានិច្ចចំពោះគម្រោងរបស់ រដ្ឋាភិបាលស្វីសសន្យាបន្តជួយដល់កម្ពុជាទៀត ជាពិសេសសម្រាប់កំណែទម្រងវិមជ្ឈការ និងសហវិមជ្ឈការនោះ។

សម្តេចក្រឡាហោម ស ខេងបានលើកឡើងប្រាប់លោកជំទាវ Helene Budliger Artieda ទៀតថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកែ ទម្រង់ថ្នាក់ក្រោមជាតិដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសជាតិទាំងមូលនោះ ហើយកម្ពុជានឹងសូមស្វាគមន៍ជានិច្ច ចំពោះការជួយរបស់ស្វីសនិងប្រទេសជាមិត្តសម្រាប់គម្រោងមួយនេះ៕អត្ថបទ ៖ ឃឹម វិសាល



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation