ព័ត៌មានជាតិ

រាជរដ្ឋាភិបាលមិនដែលបំភ្លេចអតីតយុទ្ធជន​ យោធិនពិការ ឬបណ្តោយស្លាប់ដោយមិនបានយកចិត្តទុកដាក់ព្យាបាលនោះទេ

image

ភ្នំពេញ៖ក្រោយពីទទួលបានព័ត៌មាន អំពីអតីតយុទ្ធជនម្នាក់ជួបការលំបាក​ ក្នុងការព្យាបាលជំងឺរបស់លោកដែលមានអការៈធ្ងន់ធ្ងរនោះ នៅរសៀល ថ្ងៃទី ១៥​ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអោយក្រុមការងារ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)
ចុះទៅដល់មន្ទីពេទ្យព្រះកេតុមាលា(ពេទ្យ១៧៩) ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺ លោក ដិប វឌ្ឍន:​ អាយុ៥៤ឆ្នាំ​ ជាអតីត​យុទ្ធ​ជន​ និងជាយោធិនពិការ​ ដែល​ត្រូវបានបញ្ជូនតាមរថយន្ដសង្រ្គោះបន្ទាន់ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា(1-79)រាជធានីភ្នំពេញ។

តាមការៀបរាប់របស់លោកវេជ្ជបណ្ឌិត​បានឲ្យដឹងថា អតីតយុទ្ធជនរូបនេះ​ មានជំងឺលើសឈាម ដំបៅក្រពះ និង មានកូនដុំសាច់ក្នុងថង់ប្រម៉ាត់ និងជាមូលហេតុបណ្តាលឲ្យគាត់ឈឺពោះខ្លាំង ដែលតម្រូវអោយមានការវះកាត់ព្យាបាលបន្តទៀត។

អ្នកស្រី​ អួង សារ៉ន ដែលជាភរិយាបានឲ្យដឹងថា ប្តីរបស់អ្នកស្រី​ បានមកដល់មន្ទីពេទ្យព្រះកេតុមាលានេះ​ កាលពីល្ងាច១៤ខែវិច្ឆិកា​ ម្សិលមិញ​ នឹងត្រូវធ្វេីការវះកាត់ព្យាបាលនៅថ្ងៃស្អែក​នេះ​។ អ្នក​ស្រី​បានបញ្ជាក់ថា​រាល់​ការ​ព្យាបាល​ទាំង​អស់នៅទីនេះមិនត្រូវបានគឹតប្រាក់នោះទេ។

ជាមួយគ្នានេះដែរ លោក ដឹប វណ្ណ: និងក្រុមគ្រួសារទាំងមូល បានគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងការពារជាតិ រួម​ទាំង​ក្រុមគ្រូពេទ្យទាំងអស់ដែលបានជួយគាំទ្រ ឧបត្ថម្ភការព្យាបាល ដើម្បីស្រោចស្រង់ជីវិតលោកដែលកំពុងជួបកាលំបាកនៅពេលនេះ។

សូម​បញ្ជាក់​ថានេះមិនមែជាលេីកទីមួយទេដែល​ប្រមុខដឹកនាំប្រទេស​បានគិតគូពីសុខទុក្ខអតីតយុទ្ធជន និងយោធិនពិការ​ រួមទាំងជីវភាពរស់នៅ​ ការស្នាក់នៅ​ ប្រាក់ឧបត្ថម្ភ និងគោលនយោបាយផ្សេងៗជាច្រេីនទៀតផ្ទុយពីក្រុមប្រឆាំងទុច្ចរិទមួយចំនួនបានបំភ័ណ្ឌព័ត៌មានផ្សេងៗថាថ្នាក់ដឹកនាំមិនបានគិតគូរ និងទុកចោលដោយមិនមានការព្យាបាល។ដោយ៖អោម ចែតច័ន្ទណារ៉ា