ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញចូលរួមពិសារបាយនៅក្នុងពិធីស្រាយបួស ខែរ៉ាម៉ាឌននៃបងប្អូនឥស្លាម-កម្ពុជា នៅវិហារធំឥស្លាម អាល់សាកាល

image

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅវិហារធំឥស្លាម អាល់សារកាល(វិហារបឹងកក់) ស្ថិតក្នុងសង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្តេចតេជោ បានបញ្ជាក់នៅលើទំព័រហ្វេសបុកថា ការអញ្ជើញចូលរួមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីជារៀងរាល់ឆ្នាំនៅក្នុងពិធីពិសារអាហារស្រាយបួស ជាមួយបងប្អូនខ្មែរឥស្លាម គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅបំផុតរបស់ប្រមុខដឹកនាំប្រទេសដែលកាន់សាសនាព្រះពុទ្ធ ជាមួយនឹងប្រជាពលរដ្ឋដែលកាន់សាសនាឥស្លាម ឬក៏មានជំនឿលើសាសនាដទៃៗទៀតអោយបានរស់នៅសុខដុមរម្យនាជាមួយគ្នាក្រោមដំបូលសន្តិភាព៕