សម្តេចតេជោ ណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ ខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិ ឲ្យបានទាន់ពេលវេលា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែមេសានេះ បានមានប្រសាសន៍ កាលពីថ្ងៃទី២១ ខែមេសាម្សិលមិញ មានមនុស្សចំនួន២នាក់បានស្លាប់ និងរលំផ្ទះអស់១៥៦ខ្នង នៅទូទាំងខេត្តបន្ទាយមានជ័យ ហើយបើគិតតែតាំងពីចូលឆ្នាំ រហូតមកទល់ពេលនេះ ខូចខាតផ្ទះអស់៥៩៣ខ្នង បានដួលរលំ និងរងការខូចខាត។

សម្តេចតេជោ បានសម្តែងនូវការសោកស្តាយ និងចូលរួមមរណៈទុក្ខ ចំពោះក្រុមគ្រួសារសព។ ព្រមជាមួយនោះ សម្តេចតេជោ បានណែនាំឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ខិតខំប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

សូមជម្រាបថា ការលើកឡើង របស់សម្តេចតេជោនេះ បានធ្វើឡើង នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅ ផ្លូវជាតិលេខ៥ នៅខេត្តបន្ទាយមានជ័យ៕

អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation