គណៈកម្មការអប់រំ វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ធ្វើសិក្ខាសាលា «ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្រប ខ័ណ្ឌសកល និងកម្ពុជា»
| ព័ត៌មានជាតិ
SHARE

នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី២២ខែមេសានេះ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា រៀប ចំសិក្ខា សាលាស្តីពី «ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខ័ណ្ឌសកល និងកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា។

សិក្ខាសាលានេះធ្វើឡើងក្នុង គោលបំ ណងផ្តល់ជាវេទិកាពិគ្រោះយោបល់ និងចែករំលែកនូវបទ ពិសោធន៍ ចំណេះដឹង ទស្សនា ទាន ចំពោះការ អភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងចក្ខុ វិស័យទៅអនាគតសម្រាប់កម្ពុជា ដើម្បីត្រៀមខ្លួនទទួលដំណើរមកដល់នៃ យុគសម័យឌីជីថល។
សមាសភាពអ្នកចូលរួម៖
១) ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា។
២) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
៣) ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក គណៈកម្មការជំនាញ នៃរដ្ឋសភា និងព្រឹទ្ធសភា។
៤) ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួងអប់រំ យុវជន និងកីឡា។
៥) អង្គការជាដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ និង
៦) ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ៣៥០នាក់ ។

នៅក្នុងឱកាសសិក្ខាសាលានោះ ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១រដ្ឋ សភា មានប្រសាសន៍ថា ឈរលើមូលដ្ឋាននេះ ប្រទេសកម្ពុជាក៏បានត្រៀមខ្លួនសម្រាប់ដំណើរការឈានទៅយុគសម័យឌីជីថលដូចដែលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤បានចេញអំពីអាទិភាពការងារសំខាន់ៗក្នុងនីតិកាលទី ៦នេះដែលពាក់ព័ន្ធលើការលើកកំពស់គុណភាពអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងការរៀបចំខ្លួនសំរាប់សេដ្ឋកិច្ចឌីជីថលនិងការឆ្លើយតបនឹងបដិវត្តន៍ឩស្សាហកម្មទី៤៕

អត្ថបទ៖ វង សុភ័ក្ត្រ រូបភាព៖ ប៉ក់ សុខឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation