អភិបាលខេត្តកំពត៖ សមិទ្ធផលជាចម្រើនរីកចម្រើន កើតចេញពីកត្តាសន្តិភាព
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត៖ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឱកាសនៃពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានមួយកន្លែង ដែលស្ថិតនៅភូមិវាលក្រសាំងឃុំតាកែនតភ្ជាប់និងភូមិកោះស្លាក្នុងឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពត ឯកឧត្ដមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បញ្ជាក់ថា សមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលកន្លងមកនេះគឺមិនអាចកាត់ផ្ដាច់ចេញបាន ពីកត្តានៃសុខសន្តិភាពបានឡើយ ។

ឯកឧត្ដមអភិបាលខេត្តបន្តទៀតថា ប្រសិនបើប្រទេសជាតិមានសង្គ្រាមយើងមិនអាចដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសបានរីកចម្រើនដូចសព្វថ្ងៃនេះទេ ពិសេសការកសាងស្ពានដ៏ថ្មីស្រឡាងនៅទីនេះ។ ហើយសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃពេញក្នុងផ្ទៃប្រទេសនេះ គឺក៏បានមកដោយសារការលះបង់អាយុជីវិតជាច្រើនរបស់អ្នកស្នេហាជាតិ ពិសេសសម្ដេចតេជោហ៊ុន សែន គឺជាអ្នកស្ថាបនិកនៃសុខសន្តិភាពនៅកម្ពុជាតែម្ដង។

ឯកឧត្ដមអភិបាលខេត្តក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលរដ្ឋបាលស្រុកឈូកសម្រេចបានដោយសារកើតចេញពីការរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ពិសេសការចូលរួមសហការបានល្អរបស់ប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។ ស្ពានេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនដែលបានផ្ដល់ថវិកាជូនតាមរយៈរដ្ឋបាលខេត្តកំពត ធ្វើអំពីបេតុងមានប្រវែង៥៥ម៉ែត្រ ទទឹង៣,១ម៉ែត្រ កម្រាស់បេតុង០,១៥ម៉ែត្រកម្ពស់៨ម៉ែត្រ សសរ១០ជួរ ត្រូវបានចំណាយអស់ថវិការ សរុប២៦.៧១០ដុល្លារ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation