អ្នកឧកញ៉ា គិត ម៉េង គោរពអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ»
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិតគោរពអបអរសាទរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ» សហព័ន្ធសន្តិភាពសកល។

នៅក្នុងសារលិខិតអបអរសាទរនេះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា អ្នកឧកញ៉ា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា សូមសម្តែង នូវមនោសញ្ចេតនា សោមនស្សរីករាយឥតឧបមា និងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ទទួលបានពានរង្វាន់ “ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ” ពីសហព័ន្ធសន្តិភាពសកល នាថ្ងៃអង្គារ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសពាណិជ្ជកម្មកម្ពុជា បញ្ជាក់តថា ការទទួលពានរង្វាន់នេះ គឺជាមហាកិត្តិយសដ៏ឧត្តុងឧត្តម សម្រាប់ សម្ដេចតេជោ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាសម្រាប់ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល និង ជាការឆ្លើយតប យ៉ាងស័ក្តិសមបំផុតចំពោះស្នាដៃរបស់សម្តេចតេជា ដែលជា ថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ទស្សនវិស័យ និងបញ្ញាញាណដ៏ឈ្លាសវៃ ក្នុងការបង្រួបបង្រួមជាតិដើម្បីសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនបំផុត ហើយពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាព និង គុណបំណាច់ដ៏ថ្លៃថ្លា ក្នុងការខិតខំបំពេញការងារបម្រើប្រទេសជាតិ រីកចម្រើនលើគ្រប់វិស័យ ដែលផ្តល់នូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនា ជូនដល់ប្រជាជនកម្ពុជា។
យើងខ្ញុំទាំងអស់គ្នាតែងតែនឹកឃើញ និងចងចាំជានិច្ច ប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ និងគំរូវីរភាពដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ក្នុងបុព្វហេតុវឌ្ឍនភាពជាតិ ឧត្តមភាពជាតិ និងដើម្បីប្រជាជនជាទីស្នេហារបស់យើង។ យើងខ្ញុំទាំងអស់គ្នា ក៏មានជំនឿយ៉ាងមុតមាំចំពោះ មគ្គុទ្ទេសរបស់ សម្តេចតេជោ ដែល សម្តេចតេជោ បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្ត្រ និងថ្លៃថ្លាបំផុតក្នុងការប្រែក្លាយប្រជាជាតិកម្ពុជា ពីផេះផង់ មកជាប្រជាជាតិមួយកំពុងឈរខ្ពស់ត្រដែតដោយស្មើមុខ និងស្មើភាពទាំងក្នុងតំបន់ និងសកលលោក ហើយជាងនេះទៀត ទាំងការឯកភាពជាតិ និងស្មារតីជាតិគឺកាន់តែរឹងមាំ ព្រមជាមួយគ្នានេះ ជីវភាពប្រជាជនក៏
កាន់តែសម្បូរសប្បាយ ហើយកិត្តិយស និងកេរ្តិ៍ឈ្មោះជាតិកម្ពុជាក៏កាន់តែល្បីរន្ទឺគួរជាទីមោទនៈក្រៃលែង ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់នូវពិធីបើក“កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ដែលប្រគល់ដោយ លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល៕
ដោយ៖អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation