ទស្សនានិងស្រែកហ៊ោទាំងអស់គ្នា! វគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ Soccer League លើកទី៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនារសៀលស្អែក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ពានរង្វាន់បាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩ នឹងរកឃើញក្រុមជើងឯក ក្នុងចំណោមក្រុមជើងខ្លាំងពីរក្រុម ដែលនឹងជួបប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង ៣ រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺ ក្រុមស.ស.យ.ក. ខណ្ឌពោធិ៍សែនជ័យ និងក្រុមសុភីណា អេហ្វស៊ី បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះដ៏តានតឹងអស់រយៈពេលជិតមួយខែកន្លងមកនេះ។


មុនឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមសុភីណា អេហ្វស៊ី បានយកឈ្នះក្រុមអាវតា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ដោយលទ្ធផល ២ទល់នឹង១ ខណៈដែល ក្រុមស.ស.យ.ក. ខណ្ឌពោធិ៍សែនជ័យ បានយកឈ្នះក្រុមអាណាចក្របៃតង ដោយលទ្ធផល ៤ទល់នឹង១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា កាលពីពេលថ្មីៗនេះ។


អ្វីដែលរឹតតែពិសេស វគ្គប្រកួតផ្តាច់ព្រ័តនេះ នឹងមានការចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម នាយកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) និងជាប្រធានទទួលបន្ទុកក្តោបរួមរៀបចំការប្រកួតបាល់ទាត់ Soccer League លើកទី៥ ឆ្នាំ២០១៩ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកស.ស.យ.ក. នៅរាជធានីភ្នំពេញ និងអ្នកគាំទ្រនៃក្រុមទាំងពីរផងដែរ។


ហើយអ្វីកាន់តែកក្រើកនោះ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរសៀលថ្ងៃស្អែកនេះ គឺមានការសំដែងសិល្បៈអបអរសាទរ ដោយមានការចូលរួមពីក្រុមតារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជាកំពុូលតារាចម្រៀងលោក ព្រាប សុវត្ថិ ,លោក ហ្សូណូ និងកញ្ញា វី ឌីណែត ជាដើម។


សូមជំរាបថា ការប្រកួតជើងឯកពានរង្វាន់ Soccer League លើកទី៥ ឆ្នាំនេះ គឺមានកីឡាករបាល់ទាត់ចំនួន ៧២ក្រុម ដែលបានដាក់ពាក្យចូលរួមប្រកួត ដែលសុទ្ធជាក្រុមយុវជនមកពីសមាគម អង្គការ សហគ្រាស និងក្រុមហ៊ុននានាទូទាំងប្រទេស ហើយសម្រាប់ក្រុមដែលនឹងទទួលជ័យលាភី គឺទទួលបានពាន១ រួមជាមួយនឹងមេដាយមាស ព្រមទាំងថវិកា ចំនួន២០លានរៀល ចំណែកឯក្រុមលេខ២ នឹងទទួលបានមេដាយប្រាក់ ព្រមទាំងថវិកា ចំនួន១០លានរៀល ហើយក្រុមលេខ៣ នឹងទទួលបានមេដាយសំរិទ្ធិ ព្រមទាំងថវិកា ចំនួន៥លានរៀល ព្រមទាំងមានរង្វាន់សម្រាប់ក្រុម Fair Play អាជ្ញាកណ្តាលល្អជាងគេ កីឡាករស៊ុតចូលច្រើនជាងគេ អ្នកចាំទីល្អជាងគេ និងគ្រូបង្វឹកល្អជាងគេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation