សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យម៉ាស៊ីនកិនស្រូវទាំងអស់ដែលទទួលទិញស្រូវសុំកុំទម្លាក់ថ្លៃស្រូវរបស់ប្រជាកសិករ​
| ព័ត៌មានជាតិ
SHARE


ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា CUSនាព្រឹកថ្ងៃទី១១ ខែធ្នូនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់នេះ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់គឺកម្ពុជាយើងមានផលប៉ះពាល់តិចជាងគេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណែកទឹកទន្លេកំពុងតែធ្លាក់ស្រកចុះ ដែលនាំផលប៉ះពាល់ដល់ដល់ការធ្វើកសិកម្ម ដូច្នេះសម្តេចតេជោបានអំពាវនាវឲ្យប្រជាកសិករធ្វើស្រែប្រាំងតែមួយដងបានហើយ ជៀសវាងខ្វះទឹក។

ដើម្បីជួយសម្រួលដល់ប្រជាកសិករ សម្តេចតេជោ បានអំពាវនាវឲ្យម៉ាស៊ីកិនស្រូវទាំងអស់ដែលទទួលទិញស្រូវសុំកុំទម្លាក់ថ្លៃស្រូវរបស់ប្រជាកសិករ ដោយត្រូវទិញស្រូវពីប្រជាកសិករដោយតម្លៃសមរម្យ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពិនិត្យមើលបញ្ហានេះ។

សូមជម្រាបថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានខិតខំជួយដល់កសិករតាមរយះទម្លាក់ថវិកា សាងសង់ឃ្លាំងស្តុកស្រូវ សម្រាប់បម្រើឲ្យការនាំចេញអង្ករធំៗ នៅខេត្តមួយចំនួន ក្នុងនោះខេត្តបាត់ដំបងធំជាងគេ ដែលអាចស្តុកដល់ ២០ម៉ឺនតោន ហើយក្រៅពីនោះនៅខេត្តកំពង់ធំ ព្រៃវែង តាកែវ អាចស្តុក៥ម៉ឺនតោនក្នុងមួយកន្លែង។

ក្រៅពីឃ្លាំងស្តុក រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហាស្រូវរបស់កសិករធ្លាក់ថ្លៃ ដោយបានទម្លាក់កញ្ចប់ថវិកាពិសេស សម្រាប់ឲ្យធនាគារអភិវឌ្ឍន៍ជនបទរបស់រដ្ឋ ផ្ដល់កម្ចីដល់រោងម៉ាស៊ីន និងអ្នកប្រមូលទិញ ដើម្បីប្រមូលស្រូវកសិករ ចៀសវាងជន់លក់បានថោក៕អត្ថបទ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation