សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូលើកទី១៣
| ព័ត៌មានជាតិ
SHARE

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នាសាលមហោស្រពកោះពេជ្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និងជាប្រធានគណកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានអញ្ជើញ​ជាអធិបតី​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៣ ឆ្នាំ២០១៩ ក្រោមប្រធានបទ "រួមសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស " ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត ស្ថានតំណាងនានាដែលមាននិវេសនដ្ឋាននៅកម្ពុជា ភ្ញៀវជាតិ អន្ដរជាតិ មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជន​កាយរិទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ កម្មការិនី និងប្រជាពលរដ្ឋសរុបប្រមាណ៣,៥៥០នាក់៕អត្ថបទ÷ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation