អាជ្ញាធរាជធានីសម្តែងការសោកស្តាយចំពោះគ្រោះអគ្គិភ័យសំណូមពរឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់
| ព័ត៌មានជាតិ
SHARE

អភិបាលរាជធានីភ្នំពេញ​សម្កែងការសោកស្តាយចំពោះប្រជា​ពលរដ្ឋដែលរងគ្រោះក្នុងគ្រោះអគ្គីភ័យក្នុងខណ្ឌឬស្សីកែវ​ និងសំណូមពរអោយប្រជាពលរដ្ឋប្រុងប្រយ័ត្ន យកចិត្តទុកដាក់ការពារគ្រោះអភ្គីភ័យកុំអោយកេីតមានបាន​។

លេីកឡេីងខណៈឯកឧត្តមឃួងស្រេង​ អភិបាលរាជធានីភ្នំពេញ​ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជាទៅចែកជូនដល់ជនរងគ្រោះ១៧៥គ្រួសារ ដែលរងគ្រោះដោយសារគ្រោះអគ្គីភ័យស្ថិតក្នុងភូមិបាក់ទូក​ សង្កាត់ទួលសង្កែ១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញល្ងាចថ្ងៃទី០៦​ មករានេះ។

ឯកឧត្តមអភិបាលរាជធានីក៏បានបន្ថែមអោយដឹងថា​ សូមអោយប្រជាពលរដ្ឋធ្វេីការការពារជៀសវាងកុំអោយមានការសោកស្តាយក្រោយ​អគ្គីភ័យឆាបឆេះ​ នាំអោយខាតបង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ បងប្អូន​ នាំអោយខាតពេលវេលាដែលខំរកសុីខំសន្សំតាមកម្លាំងញេីសឈាមតាំងពីយូរមកហេីយ​។


លេីសពីនេះឯកឧត្តមឃួង​ ស្រេងក៏បានថ្លែងអំណរគុណដល់កម្លាំងពន្លត់អគ្គីភ៏យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញនិងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនឯកជនដែលបានចូលរួមជួយពន្លត់និងធ្វេីការទុបស្កាត់មិនអោយគ្រោះមហន្តរាយអគ្គីភ័យ​រីករាលដាលកាន់តែធំ​ ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលក៏បានណែនាំអោយអាជ្ញាធរពាក់ព័ន្ធជាពិសេសខាងរដ្ឋាករទឹកជួយសំរួលដោះស្រាយប្រព័ន្ធទឹកស្អាតដេីម្បីបានប្រេីប្រាស់គ្រាដែលកំពុងមានជួបគ្រោះអាសន្ននេះ​ លេីសពីនេះក៏បានជំរុញប្រជាពលរដ្ឋបេីមានការចាំបាច់បន្ថែមត្រូវទាក់ទងទៅចៅសង្កាត់​ក្នុងមូលដ្ឋាន​រឺក៏ទីតាំងគណបក្សប្រជាជនកម្ពុជា​ ដេីម្បីបានជួយធ្វេីការសំរួលភ្លាមៗជូនពលរដ្ឋដោយមិនប្រកាន់និន្នការបក្សនយោបាយឡេីយ។

គួរបញ្ជាក់ថាផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងធ្វើអំពី​ ឈើលើថ្មក្រោម ស្មើ១៦០បន្ទប់ជួលត្រូវបានអគី្គភ័យឆាបឆេះទាំងស្រុងទាំងកណ្តាលអាធ្រាត្រ​ សមតថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់ចំនួន៤២គ្រឿងកាលពីវេលាម៉ោង១នឹង៣០នាទីយប់ថ្ងៃទី៦ខែមករាឆ្នាំ២០២០តាមបណ្តោយផ្លូវរថភ្លើងចាស់នៅចំណុចក្រុម១ស្ថិតនៅភូមិបាក់ទូកក្នុងសង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ ៕អត្ថបទ៖ម៉ៅ​ នរិទ្ធិយ៉ា​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation