សម្ដេច ស ខេង ស្នើឲ្យអ្នកសារព័ត៌មាន ចូលរួមអប់រំផ្សព្វផ្សាយ ពីការលើកកម្ពស់វប្បធម៌ និងថែរក្សាផលប្រយោជន៍ជាតិ
| ព័ត៌មានជាតិ
SHARE

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណៈប្រតិភូ នៃសហភាពសហព័ន្ធអ្នក សារព័ត៌មានកម្ពុជាចំនួន៣៤រូប ដឹកនាំដោយឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នក សារព័ត៌មានកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហផ្ទៃ ចូលជួបសំដែងការគួរសម កាលពីរសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០២០ នៅទីស្តីការក្រសួងមហា ផ្ទៃ។

បន្ទាប់ពីចប់ជំនួបសំដែងការគួរសម ជាមួយនឹងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហា ផ្ទៃរួចមក ឯកឧត្តមហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា នៅក្នុងជំនួបសម្ដេចក្រឡា ហោម បានសំណូមពរដល់មិត្តអ្នកសារព័ត៌មានទាំងអស់ រួមចំណែកពង្រីកតួនាទី ជាអ្នកសារព័ត៌ មានចូលរួមលើកកម្ពស់សីលធម៌សង្គម អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីគ្រោះថ្នាក់ចរាចរណ៍ និងការគោរពច្បាប់ចរាច ណ៍ អប់រំយុវជន ឱ្យនៅឆ្ងាយពីគ្រឿងញៀន និងផ្សព្វផ្សាយអប់រំសុខភាព ប្រជាពលរដ្ឋ។ 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation