អភិបាលខេត្តកំពង់ឆ្នាំង ស្នើអោយសេវាសុខាភិបាលឯកជនបង្កើនការទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាដល់ពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ ខណៈដែលសេវាសុខាភិបាលផ្នែកឯកជន នៅតែជាដៃគូដែលមិនអាចខ្វះបានជាមួយនិងសេវាសុខាភិបាលរសាធារណៈរបស់រដ្ឋនោះ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន បានស្នើអោយគ្រប់សេវាសុខាភិបាលផ្នែកឯកជនទាំងអស់ ផ្តល់ភាពជឿទុកចិត្ត និង បង្កើនប្រសិទ្ធិភាពនៃការថែទាំ និង ព្យាបាលជូនអតិថិជនប្រកបដោយគុណធម៌ សមធម៌ និង គោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ។ 

ការលើកឡើងរបស់ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បែបនេះធ្វើឡើង នៅក្នុងឱកាសដែលឯកឧត្តមជួបជាមួយអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលផ្នែកឯកជន នៅមន្ទីរសុខាភិបាលខេត្តក្នុងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា គ្រូពេទ្យត្រូវតែមានការទទួលខុសត្រូវខ្ពស់ ចំពោះការព្យាបាលអ្នកជំងឺដោយការប្រុងប្រយ័ត្ន ហើយថែមទាំងមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ថែមទៀត ដើម្បីសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ ។ ការខ្វះខាត អសមត្ថភាព និងសីលធម៌ វិជ្ជាជីវៈ ការធ្វេសប្រហែស នៅពេលដែលថែទាំព្យាបាលអ្នកជំងឺ គឺអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ គ្រូពេទ្យត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការព្យបាលអ្នកជំងឺ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។ 

ឯកឧត្តមបានសង្កត់ធ្ងន់ថា សុខភាពរបស់មនុស្សម្នាក់ៗអាចនឹងរងគ្រោះប្រសិនបើគ្រូពេទ្យម្នាក់ ឆ្មប ឬគិលានុដ្ឋាកម្នាក់មិនមានសមត្ថភាពគ្រប់គ្រាន់ មិនមានសប្បទានគ្រប់គ្រាន់នៅក្នុងការព្យាបាលនោះ។ ដូច្នេះទាមទារអោយមានចំណេះដឹងច្បាស់លាស់ ត្រូវអនុវត្តន៍ការងាររបស់ខ្លួនធ្វើយ៉ាងណាដោយមានការប្រុងប្រយ័ត្ន មានស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា បច្ចុប្បន្នចំនួនសេវាវិជ្ជាជីវៈឯកជន មានច្បាប់អនុញ្ញាតត្រឹមត្រូវមានចំនួន៤៨៤កន្លែង សេវាសុខាភិបាលផ្នែកឯកជនក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាជូនអតិជនដែល មានលទ្ឋភាពនិងរស់នៅក្បែរគេហដ្ឋានពួកគាត់ ដោយគោរពបាននូវក្រមសីលធម៌ខ្ពស់ផងដែរ៕ដោយ៖ហ៊ឹង ចូច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation