បុរសម្នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលីបន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យរកវីរុសផ្លូវដង្ហើមប្រភេទថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

មន្ត្រីសុខាភិបាលអូស្រ្តាលីបាននិយាយថាបុរសម្នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីអ្នកដទៃក្នុងទីក្រុងប្រីសប៊េន (Brisbane) ប្រទេសអូស្ត្រាលីបន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យរកវីរុសផ្លូវដង្ហើមប្រភេទថ្មី។

មន្ត្រីសុខាភិបាលអូស្ត្រាលីបានប្រាប់អ្នកសារព័ត៌មានថាបុរសម្នាក់នោះបានកើតជំងឺទាក់ទងផ្លូវដង្ហើមបន្ទាប់ពីបានធ្វើដំណើរទៅទីក្រុងវ៉ូហាន (Wuhan) ប្រទេសចិន។

យោងតាមមន្ត្រីសុខាភិបាលក្នុងទីក្រុងប្រីសប៊េន (Brisbane), បុរសម្នាក់នោះកំពុងសម្រាកព្យាបាលនៅផ្ទះនិងកំពុងធូរស្រាលពីជំងឺហើយខណៈដែលលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យអាចនឹងត្រូវបានដឹងក្នុងរយៈពេលពីពីរទៅបីថ្ងៃទៀត។

នៅព្រឹកថ្ងៃអង្គារនេះប្រធានផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសអូស្ត្រាលីបាននិយាយថាអូស្ត្រាលីនឹងបង្កើនការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋានដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមប្រភេទថ្មីក្នុងប្រទេសចិន។

វីរុសផ្លូវដង្ហើមប្រភេទថ្មីនោះដែលត្រូវបានរកឃើញជាលើកដំបូងក្នុងទីក្រុងវ៉ូហាន (Wuhan) ភាគកណ្ដាលប្រទេសចិនបានបណ្ដាលឲ្យមានការព្រួយបារម្ភដោយសារវាមានទំនាក់ទំនងជាមួយជំងឺសា (SARS) ដែលបានសម្លាប់មនុស្សជិត៦៥០នាក់នៅទូទាំងចិនដីគោកនិងក្រុងហុងកុងក្នុងឆ្នាំ២០០២-២០០៣៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation