សិស្សសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច នាំគ្នាពាក់ម៉ាស់ដើម្បីការពារជម្ងឺផ្លូវដង្ហើមកូរ៉ូណា!!
ដើម្បីការពារជម្ងឺឆ្លងផ្លូវដង្ហើមឈ្មោះកូរ៉ូណា សិស្សលាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងក្រុងស្ទឹងត្រែង បាននាំគ្នាពាក់ម៉ះ ក្នុងគោលបំណងដើម្បីការពារមិនអោយជម្ងឺប្រភេទខាងលើនេះឆ្លងចូលក្នុងខ្លួន។
ម៉ះ ដែលពួកគេពាក់ភាគច្រើនជាម៉ះលក់រាយក្រោមឆត្រ មិនមែនជាម៉ះពេទ្យក្តី តែវាគ្រាន់បើជាងអត់ពាកសោះ ដោយពួកគេយល់ថាយ៉ាងហោចណាស់ក៏ម៉ះនេះអាចការពារបានខ្លះៗដែរ។
កូនសិស្សទាំងនោះបានលើកឡើងថា ពួកគេបានដឹងអំពីជម្ងឺឆ្លងផ្លូវដង្ហើមឈ្មោះកូរ៉ូណា ប្រភេទថ្មីនេះ ដោយសារលោកគ្រូ អ្នកគ្រូបានប្រាប់។ហើយជំរើសដំបូងបំផុតដើម្បីការពារជម្ងឺខាងលើនេះ ត្រូវពាក់ម៉ះ លាងដៃនិងសាប៊ូ ជាដើម។