អាជ្ញាធរចិនបញ្ជូននិស្សិតកម្ពុជាត្រឡប់មកវិញ ការពារជំងឺឆ្លងកូរ៉ូណាវីរុស
| ព័ត៌មានជាតិ
SHARE

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ និស្សិតកម្ពុជាចំនួន៣០នាក់ ត្រូវបានអាជ្ញាធរចិន អនុញ្ញាតិឲ្យមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា.ថៃ ដើម្បីបញ្ជៀសការឆ្លង ជំងឺឆ្លងកូរ៉ូណាវីរុស ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: ក្រុមនិស្សិតដែលអាជ្ញាធរចិនបញ្ជូនមកមាតុប្រទេសវិញនេះ វគ្គទីមួយមានចំនួន៤១នាក់ ដោយមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួន៣០នាក់ ស្រី៥នាក់ និងមួយចំនួនទៀតមកតាមជើងយន្តហោះនៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ក្រុមនិស្សិតទាំងអស់នេះ គឺជានិស្សិតជាប់អាហារូបករណ៍របស់ឯកឧត្តម ស សុខា ។ការវិលត្រឡប់បណ្តោះអាសន្នរបស់ក្រុមនិស្សិតទាំងអស់មកមាតុប្រទេសវិញគឺដើម្បីបញ្ជៀសការឆ្លងមេរោគកូរ៉ូណាវីរុសដែលកំពុងផ្ទុះនិងសំលាប់ពលរដ្ឋចិនរាប់ពាន់នាក់។

លោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹង បើយោងតាមម៉ាស៊ីនស្គែនដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បញ្ជាក់ថាក្រុមនិស្សិតទាំងនេះ ពុំមាននរណាម្នាក់ មានផ្ទុកជំងឺកូរ៉ូណានេះឡើយ។ បើសិនជាមានករណីនិស្សិត ឬប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិណាមានផ្ទុកនោះ ក្រុមការងារនឹងធ្វើការឃាត់ទុកអ្នកដែលមានផ្ទុកជម្ងឺនេះ មួយឡែក ដែលស្ថិតក្រោមការតាមដានរបស់ពេទ្យ។

តាមប្រភពមន្ត្រីអន្តោរប្រវេសន៍ប្រចាំការនៅមាត់ច្រកនេះបានឲ្យដឹងថា ក្រុមនិស្សិតទាំងនេះ ត្រូវបានពិនិត្យនិងស្គែនយ៉ាងហ្មត់ចត់ ហើយអាជ្ញាធរបានរៀបចំរថយន្តក្រុងដើម្បី ជូនពួកគាត់ទៅកាន់ស្រុកកំណើត និងស្ថិតនៅក្នុងការតាមនៅមូលដ្ឋាន (ផ្ទះ( ក្នុងរយៈពេល១៤ថ្ងៃ៕

ដោយ ៖ ប៊ុន ចាន់ថន

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation