ពលរដ្ឋថៃ១៣៨នាក់ត្រូវបានជម្លៀសចេញពីទីក្រុងវូហាន​ (Wuhan) ដែលជាប្រភពនៃការផ្ទុះឡេីងកូរ៉ូណាវីរុសប្រភេទថ្មី
| ព័ត៌មានអន្តរជាតិ
SHARE

យន្តហោះមួយគ្រឿងដែលមានដឹកពលរដ្ឋថៃចំនួន១៣៨នាក់ចេញពីក្រុងវូហាន​ (Wuhan) នៃប្រទេសចិនជាកន្លែងចាប់ផ្ដេីមដំបូងនៃការផ្ទុះឡេីង
កូរ៉ូណាវីរុសប្រភេទថ្មីបានធ្វេីដំណេីរមកដល់ប្រទេសថៃនាយប់មិញ។

រដ្ឋាភិបាលថៃបានបញ្ជូនជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដើម្បីទៅជម្លៀសពលរដ្ឋថៃទាំងនោះដែលជាប់នៅក្នុងទីក្រុងវូហាន​ (Wuhan) ដោយសារការរឹតបន្តឹងការធ្វើដំណើរចេញចូលដែលត្រូវបានកំណត់ដោយអាជ្ញាធរចិន។

ក្រុមមន្រ្តីថៃក្នុងឈុតសម្លៀកបំពាក់ការពារការឆ្លងរោគបានស្វាគមន៍ពលរដ្ឋថៃទាំងនោះនៅឯអាកាសយានដ្ឋានហើយបានបញ្ជូនពួកគេតាមឡានក្រុងឆ្ពោះទៅកាន់បរិវេណមូលដ្ឋានកងទ័ពជើងទឹកជាកន្លែងដែលពួកគេនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ។

ក្រុមមន្ត្រីសុខាភិបាលថៃបានបញ្ជាក់ថាមានករណីអ្នកផ្ទុកកូរ៉ូណាវីរុសថ្មីនោះចំនួន៦នាក់ទៀតកាលពីម្សិលមិញដែលនេះធ្វើឱ្យចំនួនសរុបនៃអ្នកផ្ទុកវីរុសនេះនៅថៃកើនឡើងដល់២៥នាក់។

ក្នុងចំណោមអ្នកផ្ទុកថ្មីដែលទេីបរកឃេីញនោះមានជនជាតិថៃ៤នាក់និងជនជាតិចិន២នាក់មកពីីក្រុងវូហាន​ (Wuhan)៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation