អែលសាល់វ៉ាឌ័រ ត្រួតពិនិត្យរកមេរោគកូរ៉ូណាវីរុសប្រភេទថ្មី លើអ្នកដំណើរនៅលើនាវាកម្សាន្តអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

អែលសាវ៉ាឌ័រ កំពុងរឹតត្បិតការប្រុងប្រយ័ត្នទាក់ទង នឹងការរីករាលដាលនៃវីរុសកូរ៉ូ ទៅលើអ្នកដំណើរ នៅលើនាវាកម្សាន្តមកពីអាមេរិក។

ក្រុមមន្រ្តីសុខាភិបាល បានចុះត្រួតពិនិត្យអ្នកដំណើរ និងក្រុមនាវិក ដែលកំពុងចុះចតពីនាវាទេសចរណ៍ អាមេរិកមួយគ្រឿង ដែលបានចូលចត នៅប្រទេសអាមេរិកកណ្ដាល មួយនេះ។

មន្ត្រីសុខាភិបាល បានពិនិត្យកំដៅទៅលើអ្នកដំណើរ និងនាវិក មុនពេលឲ្យពួកគេចូលមកកាន់ កំពង់ផែនៃទីក្រុង Acajutla ។

បន្ទាប់ពីការពិនិត្យបង្ហាញថា គ្មានអ្នកដំណើរណាម្នាក់ ត្រូវបានបង្ហាញពីសញ្ញា នៃការឆ្លងជំងឺរលាកសួតប្រទេសថ្មី ដែលបង្កឡើងដោយវិរុសកូរ៉ូណា នោះទេ។

នៅប្រទេសជប៉ុនវីរុសកូរ៉ូណា បានរីករាលដាលក្នុងចំណោមអ្នកដំណើរ នៅលើនាវាទេសចរណ៍ ដែលត្រូវបានរកឃើញ កាលពីថ្ងៃព្រហស្បតិ៍។ ជប៉ុន បានកាត់បន្ថយផលិតកម្ម ខណៈដែលអ្នកវិទ្យាសាស្ត្រ នៅទូទាំងពិភពលោក កំពុងស្វែងរកវ៉ាក់សាំង ដើម្បីព្យាបាលជំងឺនេះ។

ចំនួនអ្នកស្លាប់ដោយសារវីរុស នៅចិនដីគោក បានកើនឡើង៥៦៣នាក់ ដោយមានអ្នកឆ្លង មានប្រមាណជា២៨.០០០ នាក់។ នេះជាការបញ្ជាក់ នៅរដ្ឋាភិបាលប្រទេសចិន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation