ទីក្រុងប៉េកាំងមានសភាពស្ងប់ស្ងាត់អំឡុងពេលម៉ោងចរាចរណ៍មមាញឹកព្រឹកថ្ងៃចន្ទ
| ព័ត៌មានអន្តរជាតិ
SHARE

ចរាចរណ៍ដែលធ្លាប់តែមមាញឹកនៅពេលព្រឹកក្នុងទីក្រុងប៉េកាំងប្រទេសចិនបានប្រែជាស្ងប់ស្ងាត់នៅថ្ងៃចន្ទនេះនៅតាមដងផ្លូវដោយសារតែការផ្ទុះឡេីងនៃមេរោគកូរ៉ូណាវីរុសប្រភេទថ្មី។

អាជ្ញាធរក្រុងប៉េកាំងបានតម្រូវឱ្យអ្នកដែលធ្វើដំណើរត្រឡប់មកពីតំបន់ដែលមានការផ្ទុះឡេីងនៃវីរុសនេះត្រូវនៅដាច់ដោយឡែកពីគេរយៈពេលពីរសប្តាហ៍។

កូរ៉ូណាវីរុសប្រភេទថ្មីនោះដែលត្រូវបានគេជឿថាមានប្រភពចេញមកពីទីក្រុងវូហានភាគកណ្តាលប្រទេសចិនបានសម្លាប់មនុស្សជាង៩០០នាក់និងបានឆ្លងដល់មនុស្សជាង៤ម៉ឺននាក់ដែលភាគច្រើននៅក្នុងប្រទេសចិន។

វីរុសនេះក៏បានរីករាលដាលទៅដល់ប្រទេសនិងតំបន់យ៉ាងហោចណាស់ចំនួន២៧ទៀតផងដែរដោយឆ្លងបានឆ្លងដល់មនុស្សជាង៣៣០នាក់។ 

ការផ្ទុះឡើងនៃវីរុសនេះកំពុងតែធ្វើឱ្យប៉ះពាល់ទៅដល់អាជីវកម្មនិងអ្នកប្រេីប្រាស់នៅក្នុងប្រទេសមួយនេះដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក។ ការរឹតបន្តឹងការដឹកជញ្ជូនត្រូវបានអនុវត្តនៅតាមតំបន់ជាច្រើនក្នុងប្រទេសហេីយទីក្រុងមួយចំនួនត្រូវបានបិទមិនឲ្យមានការចេញចូល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation