ឯកឧត្តម ជាម ហ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានអញ្ជើញចូលរួមក្នុងពិធី បញ្ចូលសមាជិក គណបក្សប្រជាជនថ្មីនៅ ឃុំសាមគ្គីស្រុកព្រៃនប់
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ ៖ សមាជិកគណបក្សប្រជាជនថ្មីចំនួន ២២ នាក់ត្រូវបានប្រកាស បញ្ចូលជាសមាជិកគណបក្សប្រជាជន នាព្រឹកថ្ងៃ ទី ១ ខែ មីនា ឆ្នាំ ២០២០ នៅស្នាក់ការ គណបក្សប្រជាជនឃុំ សាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមជាម ហ៊ីម ប្រធាន គណៈបក្សប្រជាជនខេត្ត លោក នេន ចំរើន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំសាមគ្គី រួមជាមួយនឹងសមាជិកសមាជិកា បក្សឃុំចូលរួមផងដែរ ។

នៅក្នុងឱកាសនោះ លោក នេនចំរើន ប្រធានក្រុមការងារចុះជួយឃុំ និង ឯកឧត្តម ជាម ហ៊ីម ប្រធានគណបក្សប្រជាជនខេត្តបានមានមតិសំណេះសំណាលជាមួយបងប្អូនសមាជិកគណបក្សប្រជាជនថ្មី ដោយលើកឡើងថា គណបក្សប្រជាជនកម្ពុជាគឺជាតួអង្គដឹកនាំ តាំងពីថ្នាក់មូលដ្ឋានភូមិឃុំរាជធានីខេត្ត ធ្វើឲ្យសំឡេងសន្លឹកឆ្នោតគាំទ្រកើនឡើង ឬថយចុះ។

សមាជិកគណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងរបស់បក្សរឹងមាំ បច្ចុប្បន្នរចនាសម្ដ័ន្ធរបស់គណបក្សនៅខេត្តសីហនុ គឺមានការដឹកនាំ ត្រឹមត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តមានជីវភាពធូរធារមានការអភិវឌ្ឍលើគ្រប់វិស័យ ដូចជាផ្លូវថ្នល់សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម។ល។ហើយការបញ្ចូលសមាជិកថ្មីចំនួន ២២ នាក់ នាពេលនេះ គឺជាកម្លាំងពិតក្នុងការ ចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា
និងទាមទារឲ្យមានការគាំទ្រពីសមាជិក និងជាពិសេសពីប្រជាពលរដ្ឋផង។

ឯកឧត្តមបានបន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាគឺជាអ្នកដឹកនាំចាស់ទុំខាងនយោបាយធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចនេះសូមឲ្យប្អូនៗក្មួយៗដែលទើបនឹងបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនថ្ងៃនេះត្រូវចូលរួមគាំទ្រលើកស្ទួយដល់គណបក្សប្រជាជនកម្ពុជាដើម្បីឲ្យគណបក្សប្រជាជនដើរតួនាំមុខគេនៅក្នុងការបោះឆ្នោតអាណត្តិនីមួយៗទទួលបានជោគជ័យព្រោះគណបក្សប្រជាជនកម្ពុជានាំមកនៅការអភិវឌ្ឍសុខសន្តិភាពដូចនេះសូមឱ្យ សមាជិកដែលទើបនឹងចូលថ្មីនេះគាំទ្រនិងគៀងគរបងប្អូនញាតិមិត្ត ដែលមិនទាន់បានចូលជាសមាជិកដើម្បី ចូលរួមជាមួយបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។

នៅក្នុងថ្ងៃដដែលនេះដែរឯកឧត្តមគណៈអធិបតីក៏បានអញ្ជើញ ពិនិត្យមើលទីតាំងដាំបន្លែរបស់បងប្អូនប្រជាពលរដ្ឋ និង ផ្ដល់ ស្បៃមុងនិងម៉ូទ័របូមទឹកសម្រាប់ស្រោចស្រពដំណាំបន្លែផ្សេងៗជូនដល់បងប្អូនប្រជាពលរដ្ឋ គំរូនៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ សម្រាប់ បង្កើនជីវភាពគ្រួសាររបស់ពួកគាត់ផងដែរ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation