ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងហាមឃាត់ការនាំចេញម៉ាសមុខដេីម្បីដោះស្រាយការខ្វះខាតក្នុងប្រទេស

image

រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចហាមឃាត់ទាំងស្រុងនូវការនាំចេញម៉ាសមុខចំពេលតម្រូវការមានការកើនឡើងក្នុងប្រទេស។ 

កាលពីដើមសប្តាហ៍នេះ​ ប្រធានាធិបតីកូរ៉េខាងត្បូង​ លោក​ មូន​ ជេអ៊ីន​ (Moon Jae-in) បានធ្វេីការសុំទោសជាសារធារណៈចំពោះការខ្វះខាតម៉ាសមុខនិងបានបញ្ជាឱ្យមានការស្តុកទុកម៉ាសមុខធ្វេីជាសម្ភារៈយុទ្ធសាស្ត្រដើម្បីឱ្យអ្នកផ្គត់ផ្គង់អាចបង្កើនការផលិតដោយមិនចាំបាច់ភ័យខ្លាចពីអតិរេកក្នុងការផលិត។ 

អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថារដ្ឋាភិបាលនឹងកំណត់ឲ្យពលរដ្ឋទិញម៉ាសមុខបានតែ២ប៉ុណ្ណោះក្នុងម្នាក់ក្នុងមួយសប្តាហ៍។  

កូរ៉េខាត្បូងបានបញ្ជាក់ថាមានអ្នកឆ្លងកូរ៉ូណាវីរុសសរុប៦,២៨៤នាក់មកដល់ថ្ងៃសុក្រនេះដោយច្រេីនជាងកាលពីថ្ងៃព្រហស្បតិ៍១៩៦នាក់។ 

មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េខាងត្បូងបានរាយការណ៍ដែរថាមនុស្ស៧នាក់ថែមទៀតបានបង់ជីវិតដោយសារកូរ៉ូណាវីរុសដែលនេះធ្វេីឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបឡេីងដល់៤២នាក់៕