ថៃ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយឲ្យពលករខ្មែរ ស្នាក់នៅទីនោះបណ្តោះអាសន្ន ដល់ថ្ងៃទី៣០មិថុនា
| ព័ត៌មានជាតិ
SHARE

ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ បានជូនដំណឹងអំពីការបន្តស្នាក់នៅ និងធ្វើការបណ្តោះអាសន្ន សម្រាប់បងប្អូនពលករខ្មែរ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ខណៈថៃ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន តម្រូវឲ្យពលករខ្មែរ ស្នាក់នៅទីនោះ ដល់ថ្ងៃទី៣០មិថុនា។  

ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ចាប់ពីថ្ងៃទី២៦មីនានេះ ដល់ថ្ងៃទី៣០មេសា ឆ្នាំ២០២០ ដោយមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជាថៃនោះទេ។

ករណីនេះ ធ្វើឲ្យបងប្អូនខ្មែរនៅទីនោះ ប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ។ចំពោះពលករខ្មែរដែលទិដ្ឋាការនិងប័ណ្ណស្នាក់នៅអស់សុពលភាព ក្រសួងការងារថៃ បានអនុញ្ញាតិបន្តស្នាក់នៅជាបណ្តោះអាសន្ន ដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០២០ ដោយលើកលែងការផាកពិន័យលើការស្នាក់នៅ លើសកំណត់(Over Stay)។ ក្នុងករណីបងប្អូនខ្មែរត្រូវធ្វើការបន្ត ត្រូវឲ្យថៅកែបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួងឬមន្ទីរការងារក្រុងខេត្តប្រទេសថៃ តាមរយៈប្រព័ន្ឋអនឡាញ ឲ្យបានរួចរាល់នៅថ្ងៃទី៣១មីនាឆ្នាំ២០២០ ដើម្បីបន្តស្នាក់នៅរហូតដល់ថ្ងៃទី៣០មិថុនា២០២០។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២២ ខែមីនា មកដល់ពេលនេះ កម្ពុជា បានទទួលពលរដ្ឋវិលពីថៃ ទៅដល់ស្រុកកំណើតរៀងខ្លួន ប្រមាណជាង៤ម៉ឺននាក់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation