ប៉ូលិសអ៊ីតាលីដាក់ពង្រាយដ្រូនដេីម្បីត្រួតពិនិត្យមេីលអ្នកដែលមិនព្រមនៅផ្ទះ
| ព័ត៌មានអន្តរជាតិ
SHARE

ប៉ូលីសនៅក្នុងទីក្រុង ណេប៉ល​ (Naples) ប្រទេសអ៊ីតាលីបានចាប់ផ្ដេីមប្រេីប្រាស់ដ្រូនដើម្បីត្រួតពិនិត្យមេីលពលរដ្ឋដែលចេញមកក្រៅមិនព្រមនៅក្នុងផ្ទះកាលពីថ្ងៃពុធក្នុងគ្រាដែលអ៊ីតាលីកំពុងបង្កេីនវិធានការដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុសនិងជំរុញឱ្យពលរដ្ឋគោរពបទបញ្ជានៃការបិទទ្វារប្រទេស។ 

ប្រទេសអ៊ីតាលីមានអ្នកបាត់បង់ជីវិតច្រើនជាងប្រទេសដទៃទៀតដោយតួលេខចុងក្រោយបានបង្ហាញថាមនុស្សជាង៧,៥០០នាក់បានបាត់បង់ជីវិតដោយសារការឆ្លងវីរុសនេះ។ 

អាជ្ញាធរបានដាក់ពង្រាយដ្រូននៅជាយក្រុង ណេប៉ល​ (Naples) ដើម្បីជួយរក្សាសណ្តាប់ធ្នាប់បន្ទាប់ពីពលរដ្ឋមួយចំនួននៅតែបន្តប្រឆាំងការរឹតបន្តឹងរបស់រដ្ឋាភិបាល។ 

រដ្ឋាភិបាលអ៊ីតាលីបានចាប់ផ្ដេីមការផាកពិន័យជាប្រាក់ពី៤៣០ដុល្លាររហូតដល់ទៅជាង៣,២០០ដុល្លារចំពោះអ្នកដែលប្រឆាំងនឹងបទបញ្ជាឲ្យស្នាក់នៅផ្ទះនិងអ្នកទាំងឡាយណាដែលចេញពីផ្ទះដោយគ្មានហេតុផលសមស្របហេីយត្រូវអាជ្ញាធរចាប់បាន។ 

ការរឹតបន្តឹងនាពេលបច្ចុប្បន្ននេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣ ខែមេសាប៉ុន្តែមានការប៉ាន់ស្មានថាការរឹតបន្តឹងនេះនឹងត្រូវបន្តដាក់ឲ្យអនុវត្តតទៅមុខទៀតដោយសារតែករណីឆ្លងកូរ៉ូណាវីរុសនៅតែបន្តកេីនឡេីងទូទាំងប្រទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation