ឥណ្ឌូណេស៊ីយកកោះនិងពហុកីឡដ្ឋានធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺCOVID-19
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងប្រញាប់ប្រញាល់សាងសង់មន្ទីរពេទ្យថ្មីមួយនិងយកពហុកីឡដ្ឋានមួយកន្លែងធ្វើជាមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ដាក់អ្នកជំងឺកូរ៉ូណាវីរុសដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនោះនៅទូទាំងប្រទេស។

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់កោះហ្គាឡាំង (Galang) កាលពីថ្ងៃពុធ, មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីបាននិយាយថា ដំណាក់កាលទី១នៅក្នុងការសាងសង់មន្ទីរពេទ្យនោះនឹងត្រូវ បញ្ចប់ក្នុងរយៈពេល៣ថ្ងៃខាងមុខ។ ហើយនៅថ្ងៃចន្ទសប្តាហ៍ក្រោយ មន្ទីរពេទ្យអាចចាប់ផ្តើមដាក់គ្រែអ្នកជំងឺបាន៣៤០និងបន្ទប់ថែទាំពិសេសសម្រាប់អ្នកដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកចំនួន២០។

រីឯនៅក្នុងទីក្រុងបេកាស៊ី (Bekasi) ដែលស្ថិតនៅភាគខាងកើតរដ្ឋធានីហ្សាកាតា, រដ្ឋាភិបាលក្នុងតំបន់បានយកពហុកីឡដ្ឋានមួយកន្លែងធ្វើជាមន្ទីរពេទ្យព្រមទាំងមានកន្លែងធ្វើតេស្តិ៍រកមេរោគកូរ៉ូណាវីរុសដើម្បីជាការត្រៀមក្នុងករណីកន្លែងផ្តល់សេវាសុខាភិបាលនានាមានអ្នកជំងឺច្រើនលើសលប់។

មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធថា ឥណ្ឌូណេស៊ីមានអ្នកជំងឺកូរ៉ូណាវីរុសចំនួន៧៩០នាក់និង៥៨នាក់បានបាត់បង់ជីវិត។ 

យោងតាមការសិក្សារបស់មជ្ឈមណ្ឌលមួយដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទបានប៉ាន់ស្មានថា ករណីឆ្លងមេរោគកូរ៉ូណាវីរុសដែលត្រូវបានគេរាយការណ៍នៅក្នុងប្រទេសឥណ្ឌូណេស៊ីគឺប្រមាណ២%នៃករណីឆ្លងសរុបប៉ុណ្ណោះ ខណៈដែលតួលេខពិតប្រាកដមានដល់ទៅ៣៤,៣០០ករណីដែលច្រើនជាងនៅប្រទេសអ៊ីរ៉ង់ទៀតផង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation