គ្រូពេទ្យ៩នាក់បានបាត់បង់ជីវិតដោយសារមេរោគCOVID-19នៅហ្វីលីពីន
| ព័ត៌មានអន្តរជាតិ
SHARE

សមាគមវេជ្ជសាស្ត្រក្នុងប្រទេសហ្វីលីពីនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា គ្រូពេទ្យចំនួន៩នាក់បានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណាវីរុស ខណៈដែលនៅតាមមន្ទីរពេទ្យមានអ្នកជំងឺច្រើនលើសលប់ហើយក្រុមគ្រូពេទ្យធ្វើការនៅជួរមុខបានត្អូញត្អែរអំពីកង្វះខាតឧបករណ៍ការពារ។

ការប្រកាសពីការបាត់បង់ជីវិតរបស់ក្រុមគ្រូពេទ្យទាំងនោះបានធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងថាទំហំនៃវិបត្តិសុខភាពក្នុងប្រទេសហ្វីលីពីនធ្ងន់ធ្ងរជាងអ្វីដែលត្រូវបានគេរាយការណ៍ដោយចំនួនអ្នកបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណាវីរុសមានតែ៣៨នាក់ប៉ុណ្ណោះ។

កោះលូហ្សុន (Luzon) ដែលមានពលរដ្ឋរស់នៅប្រមាណ៥៥លាននាក់ត្រូវបានបិទមិនឲ្យចេញចូល២សប្តាហ៍ហើយដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនោះ ប៉ុន្តែក្រុមគ្រូពេទ្យព្រមានថាករណីឆ្លងមានការកើនឡើង។

មន្ទីរពេទ្យធំៗចំនួន៣នៅក្នុងរដ្ឋធានីម៉ានីលបានប្រកាសកាលពីថ្ងៃពុធថា ពួកគេលែងទទួលអ្នកជំងឺកូរ៉ូណាវីរុសបន្ថែមទៀតហើយដោយសារគ្រូពេទ្យរាប់រយនាក់ត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃបន្ទាប់ពីមានករណីសង្ស័យកើតឡើង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation