អ.ស.ប​ ដាក់ចេញផែនការឆ្លេីយតបកូរ៉ូណាវីរុសនៅទូទាំងពិភពលោកដែលត្រូវប្រេីប្រាស់ទឹកប្រាក់ចំនួន២ពាន់លានដុល្លារ
| ព័ត៌មានអន្តរជាតិ
SHARE

ប្រមុខអង្គការសហប្រជាជាតិ​ លោក អង់តូនីញ៉ូ​ ហ្គោតឺរ៉េស​ (Antonio Guterres) កាលពីថ្ងៃពុធបានដាក់ចេញនូវផែនការដែលត្រូវប្រេីប្រាស់ទឹកប្រាក់ប្រហែល២ពាន់លានដុល្លារដើម្បីជួយប្រទេសក្រីក្រក្នុងការប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុសនៅជុំវិញពិភពលោក។ 

លោកបានថ្លែងថាផែនការឆ្លើយតបផ្នែកមនុស្សធម៌ជាសកលនេះនឹងផ្តោតលើផលប៉ះពាល់ខាងសេដ្ឋកិច្ចនិងសង្គមដែលបណ្ដាលមកពីការរាតត្បាតនៃវីរុសកូវីដ-១៩។

ការឆ្លងរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ត្រូវបានគេប្រៀបប្រដូចទៅនឹងមហន្តរាយក្នុងអំឡុងសង្គ្រាមលោកលេីកទី២,​ វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងការឆ្លងរាតត្បាតនៃជំងឺផ្តាសាយអេស្ប៉ាញឆ្នាំ១៩១៨។ 

ប្រមុខអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាសកលផងដែរដេីម្បីឲ្យពិភពលោកអាចផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩។ 

អង្គការសហប្រជាជាតិកំពុងព្យាយាមសម្របសម្រួលឲ្យមានការបញ្ចប់ជម្លោះនៅក្នុងប្រទេសនានារួមមានស៊ីរី,​ យេម៉ែន និងលីប៊ីនិងក៏បានផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរាប់លាននាក់ផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation