ព័ត៌មានជាតិ

ចាប់ពីថ្ងៃនេះតទៅសេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ត្រូវផ្អាកជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19

image

នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ដោយបញ្ជាក់ថា សេវាដឹកជញ្ជូនសាធារណៈទាំងពីរនេះ នឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០នេះតទៅ ដើម្បីជាវិធានការរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺCOVID-19។

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖