ព័ត៌មានអន្តរជាតិ

តួកគីចេញបញ្ជាឲ្យពលរដ្ឋពាក់ម៉ាសដោយសារតែករណីឆ្លងកេីនឡេីង

image

ប្រទេសតួកគីបានបញ្ជាឱ្យពលរដ្ឋខ្លួនទាំងអស់ពាក់ម៉ាសពេលទៅផ្សារ​ ឬទៅទីកន្លែងសាធារណៈដែលមានមនុស្សច្រើន​ ហេីយក៏បានប្រកាសដែរថារដ្ឋាភិបាលនឹងចែកម៉ាសដល់ផ្ទះឱ្យពលរដ្ឋគ្រប់រូបដោយមិនគិតថ្លៃខណៈដែលករណីឆ្លងវីរុសកូវីដ១៩កំពុងកេីនឡេីងក្នុងប្រទេសមួយនេះដែលពលរដ្ឋសរុប៨០លាននាក់។ 

បទបញ្ជានេះគឺជាវិធានការបន្ថែមថ្មីមួយទៀតដែលត្រូវបានដាក់ចេញដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ក្នុងគ្រាដែលរដ្ឋាភិបាលតួកគីបានអះអាងថាខ្លួនកំពុងគ្រប់គ្រងបាននូវការឆ្លងរបស់វីរុសនេះ​ និងកំពុងព្យាយាមបញ្ចៀសវិធានការបង្ខាំងពលរដ្ឋមិនឲ្យចេញពីផ្ទះ។ 

តួលេខរបស់ក្រសួងសុខាភិបាលបង្ហាញថា​តួកគីមានអ្នកឆ្លងជាង៣៤,០០០នាក់​ និងអ្នកបាត់បង់ជីវិតជាង៧២០នាក់គិតត្រឹមថ្ងៃអង្គារ។ 

អ្នកជំងឺកូវីដជាង១,៤០០នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់​ ហេីយបុគ្គលិកពេទ្យយ៉ាងហោចណាស់៦០០នាក់បានឆ្លង។ 

បច្ចុប្បន្ននេះ​តួកគីស្ថិតនៅក្នុងចំណោមប្រទេសកំពូលគេទាំង១០ដែលរងគ្រោះខ្លាំងបំផុតពីវីរុសកូវីដ១៩បេីគិតពីចំនួនករណីឆ្លង​៕