អាជ្ញាធរស្រុកក្រឡាញ់ បានបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃដល់ពលករខ្មែរចំនួន១៣នាក់ ឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនវិញ 
| ព័ត៌មានជាតិ
SHARE

អាជ្ញាធរស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ត្រឡប់ទៅរស់នៅតាមមូលដ្ឋានវិញ បន្ទាប់ពីបានដាក់ឲ្យនៅដាច់ដោយឡែករយ:ពេល ១៤ថ្ងៃ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលជាពលករវិលត្រឡប់ពីប្រទេសជិតខាង ។

អាជ្ញាធរស្រុក បានអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន ១៣ នាក់ ស្រី៦ បន្ទាប់ពីមិនបានរកឃើញមានរោគសញ្ញាសង្ស័យថាមានមេរោគកូវីដ១៩ទេ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ។

លោកស្រី ម៉ននី  រង្សី អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ស្រុកក្រឡាញ់ ខេត្តសៀមរាប លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី មន្ត្រីសុខាភិបាលស្រុក្រប្រតិបត្តិ កងកម្លាំងប្រដាប់ អាវុធ លោកស្រី យឹម ពិសិដ្ឋ ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម លោក សឺន ម៉ៅ ប្រធានការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលស្រុកព្រមទាំងក្រុមការងារចត្តាឡីស័ក បានជួបសំណេះ សំណាល ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូ ក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប រហូតដល់ការអនុវត្តដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយ:ពេល១៤ថ្ងៃនេះទទួលបានជោគជ័យ ។ 

លោកស្រីក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនកុំជឿពាក្យល្បួងលួងលោមរបស់មេខ្យល់ថាអាចជូនឆ្លងដែនទៅធ្វើការនៅប្រទេសថៃបាននៅក្នុងកាលៈទេសៈនិងស្ថានភាពនៃការប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ សូមបន្តការពារខ្លួននិងក្រុមគ្រួសារព្រមទាំងប្រកបរបរបន្ទាប់បន្សំផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ និងបង្កបង្កើនផលដំណាំ ដាំដុះ ចិញ្ចឹមសត្វ គ្រាន់បានបេះបោចកំដរឆ្នាំងនិងកាត់បន្ថយចំណាយប្រចាំថ្ងៃ។

លោកស្រីអភិបាលស្រុក ដល់បងប្អូនឲ្យបន្តថែទាំសុខភាពដោយធ្វើអនាម័យ សំអាតខ្លួនប្រាណ ដោយសាប៊ូ អាល់កុល អនាម័យម្ហូបអាហារ និងជៀងវាង ការជួបជុំចំនួនមនុស្សច្រើឲ្យបានជាដាច់ខាតក្នុងការបង្ការ ទប់ស្កាត់ជំងឺនេះ ត្រូវពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថិភាព។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation