ទីប្រឹក្សាសម្ដេចក្រឡាហោម ថ្លែងអរគុណសន្តិភាព ដែលធ្វើឲ្យវិស័យសុខាភិបាលរីកចម្រើន​ ហើយអាចព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ   
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ ឯកឧត្តម សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមប្រភពល្អកម្ពុជា​ បានមានប្រសាសន៍ ថ្លែងអំណរគុណ​សន្តិភាព និង​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំកនូវ សុខសន្តិភាព ស្ថេរភាព ការរីកចំរើនលើគ្រប់វិស័យ។ ក្នុងនោះវិស័យសុខាភិបាល ក៏មានការរីកចំរើនខ្លាំងផងដែរ ដោយមានឧបករណ៍ទំនើបៗ ក្រុមគ្រូពេទ្យមានជំនាញសមត្ថភាពខ្ពស់ ដែលអាច​គ្រប់គ្រងស្ថានការណ៍ នៃបញ្ហាជម្ងឺទាំងអស់ ជាពិសេសអ្នកជំងឺកូវីដ១៩​ទាំងអស់ ចំនួន១២២នាក់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានព្យាបាល​ជាសះស្បើយ១០០ភាគរយ​។ 

  ការលើកឡើងរបស់ឯកឧត្តម សុះ មូហាំម៉ាត់ បានធ្វើឡើង នៅក្នុងឱកាសនាំយកអំណោយកញ្ចប់អាហារ ស្រាយបួសរ៉ម៉ាឌន ចំនួន៦០០០កញ្ចប់ ចែកជូនប្រជាពលរដ្ឋ​ឥស្លាមកម្ពុជា នៅតាមបណ្ដាភូមិនានា ទូទាំងប្រទេស ដែលកាយវិការនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនឥស្លាមកម្ពុជា ​ហើយកម្មវិធីមនុស្សធម៌នេះទៀតសោត បាន​ធ្វើឲ្យពលរដ្ឋឥស្លាមកម្ពុជា រឹតតែស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាន់តែខ្លាំងឡើងៗ​។ 

  ក្នុងពិធីប្រគល់អំណោយនោះ, ឯកឧត្តម សុះ មូហាំម៉ាត់ ​បានអំពាវនាវ ឲ្យ​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ សូមបន្តការការពារខ្លួន ពីវីរុសកូវីដ១៩នេះ ​បើទោះបីជាបច្ចុប្បន្ន កម្ពុជាបានព្យាបាលជាសះស្បើយអស់ក៏ដោយ តែត្រូវតែបន្តរក្សាអនាម័យឲ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយកុំមានការតក់ស្លត់ កុំភ័យជ្រុលខ្លាំងពេក និងកុំជឿព័ត៌មានក្លែងក្លាយជាដើម៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation